ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ូលិសក្រុង បញ្ជាមេប៉ូលិសខណ្ឌ និងការិយាល័យជំនាញ រៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដេីម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ

5 ខែ មុន 244 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វេីយ៉ាងណាត្រូវខិតខំដេីម្បីកាត់បន្ថយអោយបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងកិច្ចប្រជុំនេះដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការខណ្ឌទាំង១៤ ផងដែរ ។

ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ អោយសិក្សាស្រាវជ្រាវអោយបានច្បាស់ ថាតេីករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រេីនកេីតឡេីងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគម្បីដាក់កម្លាំងអនុវត្តការងារអោយបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។

ដេីម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយអោយបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមស្នងការបានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដេីម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដេីម្បីយកលទ្ធផលជាក់ស្តែង យកមកវិភាគ ប្រៀបធៀប ថាតេីក្នុងកំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតេីមានការថយចុះកំរិតណា ?

ឯកឧត្តមស្នងការ ក៏បានណែនាំអោយកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលេីជនបរទេសដែលបេីកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រេីប្រាស់រថយន្តដែលមានស្លាកលេខ នប និង ខម ។ល។

ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យអោយបានល្អ អនុវត្តអោយបានមុឺងម៉ាត់ ដេីម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឍដ្ឋានទូទៅ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ