ព្រឹតិ្តការណ៍ថ្មីៗ

Suzuki Let’s សាកកម្លាំងជាមួយ PCX ម្ចាស់របួសធ្ងន់ស្រាល

2 ខែ មុន 43 tnn_admin

ខេត្តកណ្តាល៖ PCX សាកកម្លាំងជាមួយ ម៉ូតូ Suzuki Let’s របួស របួសធ្ងន់ស្រាល២នាក់ កាលពីវលា ១៣ និង២០នាទី រសៀលថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរឯកស័កព-ស២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែមករាឆ្នាំ២០២០ នៅចំណុចលើស្ពានព្រែកក្ដាម ត្រើយខាងលិច ក្នុងភូមិទួលងោកឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្ដាល។

ប្រភពប្រាប់ថា នៅថ្ងៃ-ខែ-ឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក Honda PCX ពណ៌សផ្លាកលេខកំពង់ឆ្នាំង 1J-7218 បើកបរដោយឈ្មោះទត វិច្ឆិកា ភេទប្រុសអាយុ២៤ទីលំនៅភូមិអូរម៉ាល់ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង Tel ០៩៦៩៩៣៩៣៥។ (របួសស្រាល) បើកបរក្នុងទិសដៅពីកើតទៅលិច (កំពង់ចាម-ឧដុង្គ) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក Suzuki Let’s ពណ៌សលាយខៀវ ផ្លាកលេខកំពង់ចាម 1U-1239 បើកបរដោយ ឈ្មោះ យ៉ុន ជលសា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិ-ឃុំ សំបូរស្រុក បាធាយខេត្តកំពង់ចាម (របួសធ្ងន់) មានទិសដៅស្របគ្នា បានបុកម៉ូតូម៉ាក PCX ពីក្រោយចំ ចំហៀងខាងឆ្វេងបណ្ដាលឲ្យដួលរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកបាធាយ។

ក្រោយកើតហេតុ វត្ថុតាងបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ជាបណ្ដោះអាសន្ន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ