ព្រឹតិ្តការណ៍ថ្មីៗ

អាកញ្ចាស់ ប៉ះអាថ្មី ម្ចាស់របួសធ្ងន់ ដេកពេទ្យ ម្ខាងទៀតរបួសស្រាល

2 ខែ មុន 37 tnn_admin

ខេត្តកណ្តាល៖ មនុស្ស២នាក់របួសធ្ងន់ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង ម៉ូតូ បណ្ដាល កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃ សុក្រ ១៥ រោច ខែ បុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិ លេខ១១០  ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពប្រាប់ថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង ខាងលើ មានម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AG -1145 មានកញ្ចក់ អត់ពាក់មួកសុវត្តិភាព បើកបរមានទិសដៅពី ជើង ទៅ ត្បូង ( ច្បារអំពៅ ព្រែកជ្រៃ )  បើកបរដោយ ឈ្មោះ មិត្ត ណារិន ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងដែក មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល  រងរបួស ស្រាល បច្ចុប្បន្នកំពង់ស្នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ  បានបុកជាមួយម៉ូតូម៉ាក ហុងដាសេ ៥០ គុបមូល ពណ៌ បៃតង អត់ស្លាកលេខ អត់កញ្ចក់ មានចងកាងដែក សំរាប់ឌុបឥវ៉ាន់ ពីក្រោយ បើកបរមានទិសដៅ ចេញពីផ្លូវកំពុងចម្លង រួចបត់ឆ្វេង បើកបរដោយឈ្មោះ ច្រាយ ញ៉ាញ់ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត ឆ្វេង  បច្ចុប្បន្នកំពង់ស្នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះ បង្កឡើងដោយអ្នកបើកបរ ម៉ូតូម៉ាកហុងដា គុប សេ៥០ អត់ស្លាកលេខ បើកបរ ចេញពីផ្លូវតូច ឡើងផ្លូវជាតិ រួចបត់ឆ្វេង មិនមើល ឆ្វេង ស្តាំ  ចំណែក អ្នកបើកបរម៉ូតូ សេ១២៥ បើកបរ មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។

ករណីនេះកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង  ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ