ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ភ្លាម ម្នាក់ទៀតរបួសធ្ងន់ ជិះម៉ូតូបុករបងថ្មពេញទំហឹង!

2 ខែ មុន 118 tnn_admin

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ប្រាប់អោយដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ ម្នាក់ទៀតរបួសធ្ងន់ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូ បុករបងផ្ទះ កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិក្បាលកោះតូច (ផ្លូវចូលទៅភូមិទួលស្ពឺ) ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះ

ទី១.ឈ្មោះសឿនវុតភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិព្រែកស្លែងឃុំតាលន់ស្រុកស្អាងខេត្តកណ្តាលជាអ្នកបើកបរ(ស្លាប់នៅកន្លែងកើតហេតុ)

ទី២.ឈ្មោះយី ញ៉ាភេទប្រុសអាយុ២០ឆ្នាំទីលំនៅភូមិទួលស្ពឺឃុំតាលន់ស្រុកស្អាងខេត្តកណ្តាលរួមដំណើរជិៈខាងក្រោយរបួសធ្ងន់។

ប្រភពប្រាប់អោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងជនរងគ្រោះបានជិៈម៉ូតូ១គ្រឿងម៉ាក(YAMAHA) អ៊ែស៊ិតព៌ណខ្មៅ លឿងពាក់ផ្លាកលេខ កណ្តាល 1AG-3822 មានគ្នា២នាក់បើកបរពីចេញពីភូមិទួលស្ពឺ សំដៅមកផ្លូវលេខ១១០ ក្នុងទិសពីកើតមកលិចល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុផ្លូវកោងក៏ជ្រុលទៅបុករបងផ្ទះរបស់ឈ្មោះ ហ៊ យ៉ិច បណ្តាលអោយស្លាប់ម្នាក់ នៅនិងកន្លែកើតហេតុនិងរបួសធ្ងន់ម្នាក់ ។

ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណីចំណែកជនរងគ្រោះរបួសធ្ងន់ម្នាក់ទៀតត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ