ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹងប៉ូលិស អោយចាប់ប្តី ក្រោយផឹកស្រាស្រវឹង វាយកូនស្រីទាំង២ អោយរបួស!

5 ខែ មុន 70 tnn_admin

ខេត្តកណ្តាល៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណី៖ អំពើ ហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២៣ មករា ២០២០ នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់អោយដឹថា ជនរងគ្រោះ២នាក់ត្រូវជាកូន

ទី១ ឈ្មោះ សុខ លីនលីណា ភេទស្រី អាយុ១០ឆ្នាំ (រងរបួសត្រង់ខ្នង)។

ទី២ ឈ្មោះ សុខ លីនឡុងនី ភេទស្រី  អាយុ៦ឆ្នាំ (រងរបួសត្រង់កុំភួនដៃខាងឆ្វេង) មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ:សិស្ស។

ជនសង្ស័យ ត្រូវជាឱពុក ឈ្មោះ ឈាង សុខលីន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ  មុខរបរ  កម្មកររោងចក្រ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖

១ -ខ្សែរហ្វាងម៉ូតូចំនួនមួយ

២-ខ្សែរហ្វាងកង់ចំនួនមួយ

៣-ខ្សែរភ្លើងចំនួនមួយ

ប្រភពប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យតែងតែផឹកស្រាស្រវឹង ហើយពេលមកដល់ផ្ទះវិញរករឿងវាយប្រពន្ធកូនជាញឹកញាប់។ លុះដល់វេលាកើតហេតុខាងលើជនសង្ស័យបានផឹកស្រាស្រវឹង មកដល់ផ្ទះវិញមិន ឃើញប្រពន្ធ ក៏បានវាយកូនទាំងពីរនាក់ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន ទើបប្រពន្ធជនសង្ស័យ ប្តឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ