ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ៖ ពិធីបុណ្យទាន ម្តងៗ គឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេស

5 ខែ មុន 50 tnn_admin

សម្តេចតេជោ៖ ស្របពេលដែលពិធីសែនចូលឆ្នាំចិននឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិននិងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

តាមរយៈពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេសដែលកំពុងរស់នៅសុខដុមក្រោមដំបូលសន្តិភាពជាមួយគ្នា។

សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។

អរគុណសន្តិភាព

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ