ព្រឹតិ្តការណ៍ថ្មីៗ

អធិការដ្ឋាននគរបាលស្រុកបវេលឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

5 ខែ មុន 60 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល

បានល្បាតនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង២នាក់មានឈ្មោះ៖ទី១-ឈ្មោះឡ ថោង ភេទប្រុស អាយុ៥៦ឆ្នាំ ទី២-ឈ្មោះ ឃឹម បារាំង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកខាងលើឃាត់ខ្លួននៅចំណុចភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក)ចំនួន១៥កញ្ចប់ ទម្ងន់៣,៤៨ក្រាម ម៉ូតូចាស់១គ្រឿងនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានស្រុកបវេលកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ