ព្រឹតិ្តការណ៍ថ្មីៗ

មេបបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខសមាជិកក្រោមឱវាទដែលមានជម្ងឺ!

2 ខែ មុន 34 tnn_admin

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក លោកវរសេនីយ៍ឯក ខាន់ ច័ន្ទដារ៉ា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែល មានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ហៅ ពេទ្យរុស្សី។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយក ថវិកា 5លាន40ម៉ឺនរៀល ភេសជ្ជៈ ០៧កែស ផ្លែឈើស្រស់ ០១ កន្ត្រក ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកក្នុងការសម្រាកព្យាបាល។ ក្រៅពីនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន សំណេះសំណាលសួរសុខទុក្ខដល់អ្នកជម្ងឺផ្សេងទៀត ដែលនៅសម្រាកព្យាបាលក្បែរគ្នាចំនួន០៦នាក់ និង បានជូនអំណោយ ក្នុងម្នាក់ៗទទួលបានភេសជ្ជ: ០២កែស និង ថវិកា 10ម៉ឺនរៀលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ