ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ  បន្តចុះជួបសួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៍ចំនួន ១០គ្រួសារ សង្កាត់ស្ទឹងមានជ័យទី៣ 

5 ខែ មុន 20 tnn_admin

ភ្នំពេញ៖ នៅវេលាម៉ោង ១៤ៈ៣០ នាទីរសៀល ថ្ងៃ ពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នឹង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ នឹងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ នឹង ចាស់ជរា ជនគ្មានទីពឹង ចំនួន ១០គ្រួសារ មកពី ៦ភូមិ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរក៍មានការ​ចូល​រួម​ពី
– លោក​ស្រី​ ខឹម​ វណ្ណនី​ សមាជិកា​អចិន្ដ្រៃយ៍​ អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ​មានជ័យ​ ។
-លោក អ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យទី៣
– លោក​ លោកស្រី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​សង្កាត់ស្ទឹងមានជ័យទី៣ ។
-លោក​ លោកស្រី​ មេភូមិ​
-យុវជន​ កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ ។

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ មេត្តាប្រុងប្រយ័ត្ន ភ្លើងទាន ភ្លើងធូប ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ មុននិងចាកចេញពីផ្ទះសូមពន្លត់ភ្លើងធូប ភ្លើងទាន ជាមុនសិន កុំឲ្យមានបញ្ហាអគ្គិភ័យកើតឡើង ដោយយថាហេតុណាមួយ ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗ រួមមាន ៖
-អង្ករ ១បាវ ៣០គីឡូ, មី ម៉ាម៉ា ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូ រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ