ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់របួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍

2 ខែ មុន 49 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង៨និង៣០ យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង១លើករវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានវត្តគរត្រើយខាងលិច ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះអ៊ិត ម៉ៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១០ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត(ផ្លូវវៀងក្រុង)លុះទៅដល់ចំណុចកើតហេតុជនរងគ្រោះត្រូវបានរថយន្តបុកពីក្រោយ រួចបើករត់គេចខ្លួនបាត់។

ប្រភពព័ត៌មានបានបន្តថា ៖ជនរងគ្រោះមានទីលំនៅក្នុងភូមិស្លក្រាម ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុខាងលើដើម្បីជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិក សុវណ្ណ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវរកតៃកុងបើកបរដើម្បីអោយចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ