ព្រឹតិ្តការណ៍ថ្មីៗ

លោកស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម-កូរ៉េ

2 ខែ មុន 53 តូ សុផល

ខេត្តកំពង់ធំ ៖ ថ្ងៃ ពុធ ១៣រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម កូរ៉េ

ដែលកាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ
ជាពិសេសពិធីសែនព្រេន បន់ស្រន់ បួងសួង សុំសេចក្តីសុខ
សប្បាយ ចំរុងចំរើន ជួបជុំគ្រប់ក្រុមគ្រួសារ ពិសារអាហារ ធ្វើដំណើរ ទៅកាន់ទីកម្សាន្តសប្បាយភាព រមនីយដ្ឋាន
តំបន់ទេសចរណ៍នានា តាមសេចក្តីប្រាថ្នារៀងៗខ្លួន
សូមបងប្អូនបង្កើនការយកចិត្តទុកដាក់លើបញ្ហា
មួយចំនួនដូចជា÷

១-ហាមដាច់ខាត : ការដុតផាវ កាំជ្រួច ដែលបង្ករ
ឲ្យមានជាសម្លេងផ្ទុះផ្សេងៗ បណ្តាលឲ្យបាត់បង់
សណ្ដាប់ធ្នាប់សាធារណៈ ។

២-មុនចាកចេញពីផ្ទះ : សូមបងប្អូនពិនិត្យ បិទ
ពន្លត់ភ្លើងធូប ភ្លើងទៀន ភ្លើងចង្ក្រាន បិទតុង
តាក់ឧបករណ៍ ចម្លងចរន្តអគ្គិសនី បិទទ្វារ បង្អួច
ចាក់សោរសុវត្ថិភាព ផ្ទះសំបែងអោយបានត្រឹមត្រូវ ។

៣-មុនពេលធ្វើដំណើរបើកបរ : ពិនិត្យឧបករណ៍បច្ចេកទេសយានយន្ត របស់អស់លោកអ្នក គោរព អនុវត្តច្បាប់ចរាចរណ៍ជាចំបង នៅពេលធ្វើដំណើរ តាមរយ:ទោចក្រយាន ត្រូវពាក់មួកសុវត្ថិភាព ដាក់គន្លឹសបានត្រឹមត្រូវ បើកបរប្រកបដោយ
សីលធម៌ សុជីវធម៌ យោគយល់ អធ្យាស្រ័យគ្នាទៅវិញ ទៅមក ជៀសវាងការបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង វ៉ាជែងលើចំនុចគ្រោះថ្នាក់ទើបបងប្អូនទាំងអស់គ្នា ថែរក្សាបាននូវ អាយុ
ជីវិត ទ្រព្យសម្បត្តិ….។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាល
ខេត្តកំពង់ធំ បានជូនពរ ដល់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ
ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ
ថ្មីប្រពៃណី ចិន វៀតណាម កូរ៉េ សូមទទួលបាន សេចក្តីសុខ សប្បាយ ត្រជាក់ជុំ ចំរ៉ុងចំរើន សុភមង្គល គ្រប់ក្រុមគ្រួសារ ធ្វើដំណើរទៅទីជិត ទីឆ្ងាយ ជួបតែសុខសុវត្ថិភាពល្អ គ្រប់ពេលវេលា ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ