ព្រឹតិ្តការណ៍ថ្មីៗ

រុះរើចេញអោយអស់ ដើម្បីសោភ័ណភាព ឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ

5 ខែ មុន 172 តូ សុផល

ខេត្តព្រះសីហនុ៖ មិនមែនតែរោងស្នាក់នៅ បណ្តោះអាសន្ន និងតូបលក់ដូរមិន រៀបរយរបស់ប្រជាជននៅលើឆ្នេរអូរត្រេះ ទេដែលត្រូវបាន រុះរើចេញ សូម្បីតែសំណង់រីសត ឬផ្ទះសំណាក់របស់លោកប៉េងជានៅលើឆ្នេរនេះជាប់នឹងអូរត្រជាក់ចិត្តក៏ត្រូវបានគេរុះរើចេញអស់តាមការកំណត់របស់រដ្ឋបាលខេត្តព្រះសីហនុដែរ។ នេះបើតាមការឱ្យដំណឹងមកពីរដ្ឋបាលក្រុងព្រះសីហនុ នៅ ថ្ងៃទី២១ ខែមករា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃ ​ទី២០ខែមករាឆ្នាំ ២០២០ថារោងនិងតូបលក់ដូរមិនរៀបរយនៅលើឆ្នេរអូរត្រេះត្រូវ​បានរុះរើចេញអស់ ហើយ តែអ្វីដែលនៅសល់គឺកាកសំណល់ បន្ទប់ទឹកជាង១០០អណ្តូង ដែលគេបានជីក នៅលើឆ្នេរខ្សាច់និងសំរាមរាប់សិមរថយន្តត្រូវ​បូម ជីកកាយនិងដឹកចេញ មុនធ្វើការឈូសសម្អាតឆ្នេរនេះឱ្យស្អាតឡើងវិញ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែល យើងឱ្យអ្នកស្នាក់នៅបណ្តោះអាសន្ន និងលក់​ដូរមិនរៀបរយចាកចេញអស់ហើយ មានប្រវែង ៣.៥០០ម៉ែត្រ ត្រូវរៀបចំឱ្យមានបន្ទប់ទឹកសា​ធារណៈសម្រាប់បម្រើប្រជាពល​រដ្ឋពីតាមបណ្តាខេត្តនានាមក លេងកម្សាន្ត ។ ឆ្នេរនេះ​មិនឱ្យមានសង់រោងសម្រាប់លក់ដូរទេគឺរក្សាទុកឱ្យនៅជាលំហ មើលពីផ្លូវដែលកំពុងសាង​សង់ទៅគឺឃើញឆ្នេរសមុទ្រស្អាត ។ ប្រជាពលរដ្ឋមកលេងទីនេះ អាចក្រាលកន្ទេល ឬ​បោះតង់ ដោយគ្មានបង់ថ្លៃទីតាំងដូចពីមុនទៀតឡើយ តែបងប្អូនត្រូវចូលរួមសម្អាតបរិ​ស្ថានឱ្យបានសឍ្អាតនៅ​មុនពេលចាកចេញទៅវិញ។

ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុកាលពីមុន ភាគច្រើន គឺកាន់​កាប់ដោយអ្នកលក់ដូរ នៅលើឆ្នេរទាំងនោះ អ្នកមកលេងឆ្នេរបើ មិនទិញទំនិញនៅ​កន្លែងណាមួយដែលគេ លក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយ បើចង់អង្គុយត្រូវ​​ជួលតូប ឬគ្រែពីអ្នកលក់ដូរទាំងនោះ។ កន្លែងអង្គុយត្រូវបានឡើងថ្លៃនៅថ្ងៃ បុណ្យ​មានភ្ញៀវច្រើន និង ពេលខ្លះគេមិនជួលឱ្យទៀតផង បើមិនទិញម្ហូបអាហារកន្លែង​គេនោះ ។ ទំនាស់ថ្លៃតូបនិងប្ហូមអាហាតែងកើតមានជារឿយៗនៅតាមបណ្តាឆ្នេរ​ទាំងនោះពេលមានភ្ញៀវច្រើនមកលេងសមុទ្រ។ នេះនៅមិនទាន់និយាយដល់​ការ​ខូចបរិស្ថានតំបន់ឆ្នេរ ដោយសារការ​លក់ ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍​លើ​តំបន់​តាមឆ្នេរនោះផង។

ផ្តើមចេញពីបញ្ហាបែបនេះហើយ ដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុក៏​ដូច​ជាគណៈ កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មិនអនុ​ញ្ញា​ត្តឱ្យមានការសាង សង់រោងលក់ដូរនិងស្នាក់នៅលើតំបន់ឆ្នេរនោះ។

ឯកឧត្តម គួច ចំរើន រំពឹងថាមួយខែទៀត ពលរដ្ឋមកលេង​ក្រុង​ព្រះសីហនុកាន់តែ មានភាពងាយស្រួលហើយ ដល់ពេលនោះមានផ្លូវងាយស្រួល​ធ្វើដំ​ណើរមកដល់តាមឆ្នេរនិង​មានឆ្នេរលេងកម្សាន្តស្រឡះភ្នែក អាចមើលបាន​ក្នុង​ពេលចូលឆ្នាំខ្មែរខាង​មុខ​នេះ។ ពេលនេះក្រុងព្រះសីហនុកំពុងរៀបចំឆ្នេរប្រវែង៧គីឡូម៉ែត្រទុកជាឆ្នេរសាធារណៈសម្រាប់មហាជនមកលេងកម្សាន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ