ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួច Lexus Nx200t នៅខណ្ឌពោធិ៍សែនជ័យ ប៉ូលិសខណ្ឌសែនសុខ អ្នកចាប់បានទៅវិញ?

2 ខែ មុន 103 tnn_admin

ភ្នំពេញ ៖ រថយន្តឡិចស៊ីសNX200Tមួយគ្រឿង ត្រូវបានចោរបន្លំខ្លួនជាជាងមកតភ្ជាប់GPSម្ចាស់ភ្លេចខ្លួនលួចបើករត់គេចទៅបាត់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ប្តឹងប៉ូលិសខណ្ឌពោធិសែនជ័យឲ្យជួយអន្តរាគមន៍ ស្រាប់តែនៅវេលាម៉ោង១រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តខាងលើត្រូវបាននគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយ ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌ ដាក់កម្លាំងឃ្លាំមើល រហូតដល់វេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២០ ខែមករា លេចមុខជនសង្ស័យមកមើលរថយន្ត នគរបាលឃាត់ចាប់ខ្លួនបានតែម្តង ។

រថយន្ដដែលចោរលួច ម៉ាក ឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុខាងល ចំណែកកូនស្រី ជាអ្នកបើប្រាស់រថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ។

ចំណែកជនសង្ស័យជាចោរលួចរថយន្ត ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្ត កាលពីបម្រើការងារ ជាជាងGPS នៅក្រុមហ៊ុន ខេជី ជនខាងលើ បានលួចរថយន្តឡិចសុីសRX300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ជនសង្ស័យរត់គេចខ្លួនបាត់ ម្តងហើយកាលពីអំឡុងឆ្នាំ២០១៩ ខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ សមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួន ហើយជនសង្ស័យមកបន្លំខ្លួនមករើការងារ ក្រុមហ៊ុនថ្មី ស្រាប់តែមកធ្វើសកម្មភាព លួចរថយន្តឡិចសុីស200t មួយគ្រឿងខាងលើ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ គេចខ្លួន ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តភិបភាគខាងលើ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញ នៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ ហើយសមត្ថកិច្ចបានដកហូតរថយន្តទៅរក្សាទុក រីឯកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ដាក់ឃ្លាំរងចាំមើល ទីតាំងយានដ្ឋាន រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ លេចមុខជនសង្ស័យ ខន ពន្លក មកដល់ ចាប់ឃាត់ខ្លួន ប្រគល់ជូន លោក មន វុធី អធិការខណ្ឌពោធិសែនជ័យ ជាម្ចាស់ករណីចោរលួចរថយន្ត ដើម្បីយកជនសង្ស័យទៅបន្តនីតិវិធី ។

បើតាមចម្លើយសារភាព ជនសង្ស័យ ពេលលួចរថយន្តបានហើយ បើកចេញតាមរង្វង់មូលចោមចៅ យករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអី នៅរសៀលថ្ងៃទី២០ ខែមករា នេះ បើករថយន្តទៅឲ្យជាងប្តូរពណ៌ ខ្មៅ នៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែល ទៅមើលរថយន្ត ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខចាប់ខ្លួនបានតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ