ព្រឹតិ្តការណ៍ថ្មីៗ

ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ

5 ខែ មុន 72 តូ សុផល

ខេត្តព្រះសីហនុ៖ ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ គឺដល់ពេលដែលត្រូវប្រគល់ជូនរដ្ឋ ដើម្បីរដ្ឋរៀបចំកែសម្រួល អោយឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញហើយ ។

សូមបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ជាច្រើនលើកច្រើនសារមកហេីយ។

ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព​ អាជីវកម្មឯកជន​ ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។

កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគេទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ