ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលាវ៉ៃគ្នា តភាគ ! មេប៉ូលិសក្រុងប្រជុំជួរ ក្រើនរំលឹកកូនចៅអោយ….!

2 ខែ មុន 151 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកម្លាំងសរុបចំនួន ៧៧៩នាក់ ដេីម្បីចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានមានមតិណែនាំដល់កម្លាំងទាំងអស់អោយគោរពវិន័យកងកម្លាំង ត្រូវកាត់សក់ខ្លីជាប្រចាំ ជាពិសេសកម្លាំងអន្តរាគមន៍តាមគ្រប់បណ្តាខណ្ឌត្រូវតែស្លៀកពាក់ស្អាត និងកាត់សក់ខ្លីជានិច្ច ។

ជាមួយនោះដែរឯកឧត្តមស្នងការ ក៏បានលេីកពីករណី
សិស្សសាលាដែលវាយគ្នា និងវាយគ្នាបណ្តាលអោយស្លាប់ ក្នុងនាមជាសមត្ថកិច្ចត្រូវបន្ថែមការយកចិត្តទុកដាក់ខ្ពស់លេីករណីនេះ ម្យ៉ាងវិញទៀតក្នុងនាមជាឱពុកម្តាយក៏ត្រូវតែចំណាយពេលវេលាខ្លះដេីម្បីណែនាំអប់រំកូនៗអំពេីសីលធម៌ក្នុងការរស់នៅ ដូចជាក្នុងពេលកំពុងញ៉ាំអាហាររួមគ្នា ឬក៏ពេលមុនចូលគេង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ