ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា បន្តចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារបងប្អូនប្រជាពលរដ្ឋ​​​ នៅភូមិក្ងោក​

2 ខែ មុន 128 tnn_admin

ភ្នំពេញ៖ អនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃសម្រាកចុងសប្តាហ៍ ​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២០ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាល​ខណ្ឌកំបូល​ រួមជាមួយលោក​ លោកស្រីជាអភិបាលរងខណ្ឌ​ គណៈនាយក​ លោក​ លោកស្រីប្រធាន​ អនុប្រធានការិយាល័យចំណុះ​ និងជំនាញ​ បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារបងប្អូនប្រជាពលរដ្ឋ​ចំនួន​១២៤គ្រួសារ​​ នៅភូមិក្ងោក​ សង្កាត់បឹងធំ​ ដេីម្បីបន្តទទួលស្តាប់​ និងទទួលនូវសំណេី​ សំណូមពរ​ ព្រមទាំងកង្វល់ផ្ទាល់ពីបងប្អូនប្រជាពលរដ្ឋ​ ដេីម្បីទទួលយកទៅពិនិត្យ​ និងដោះស្រាយជូនតាមឋានុក្រមការងារ​ ។

ក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌបានផ្តល់ជូនអំពូលសូឡា​ដាក់បំភ្លឺផ្លូវក្នុងភូមិនៅពេលយប់​ លូប្រវែង ៥០០ ម៉ែត្រ​ និងជួសជុលផ្លូវក្នុងភូមិក្រាលថ្មម៉ិច​ ចំនួន​ ២​ ខ្សែ​ ប្រវែង១.១០០ម៉ែត្រ​ ដេីម្បីជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិក្ងោក​ និងសាធារណៈជនបានប្រេីប្រាស់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ