ព្រឹតិ្តការណ៍ថ្មីៗ

ណែនាំច្រើនលើកមិនស្តាប់!  អភិបាលខណ្ឌចំការមន បញ្ជាអោយបិទ អាជីវកម្ម ភោជនីយដ្ឋាន​ បាសាក់លេន

2 ខែ មុន 332 tnn_admin

ភ្នំពេញ៖ នៅយប់ថ្ងៃ សៅរ៍ ៩រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០​

ដោយកាលពីយប់ថ្ងៃទី​ ១៧​ ខែ​ មករា​ ឆ្នាំ​ ២០២០​ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ បានចុះធ្វើកំណត់ហេតុផ្អាកអាជីវកម្ម ភោជនីយដ្ឋាន​ បាសាក់លេន​ ជាស្ថាពររួចហើយយ​ ប៉ុន្តែនៅយប់ថ្ងៃទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ ម្ចាស់អាជីវកម្មនៅតែបន្តធ្វើអាជីវកម្ម​ និងមិនបានអនុវត្តតាមការណែនាំរបស់ក្រុមការងារ ដូចនេះដោយបានការអនុញ្ញាតពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន​​ ដោយមានការចូលរួមពីកងរាជអាវុធហត្ថខណ្ឌចំការមន រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ បានចុះដកហូតអាជ្ញាប័ណ្ណអនុញ្ញាតធ្វើអាជីវកម្ម និងឧបករណ៍បំពងសម្លេងនៅភោជនីយដ្ឋាន បាសាក់លេន ដែលស្ថិតនៅផ្ទះលេខ ១៤សេ ផ្លូវលេខ ៣០៨ ភូមិ ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយយោង៖

១ ពាក្យបណ្ដឹងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ៥ ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
២ កំណត់ហេតុណែនាំរបស់រដ្ឋបាលសង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
៣ យោងរបាយការណ៍របស់សង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០។
៤ កំណត់ហេតុណែនាំលើកទី១ របស់ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩។
៥ កំណត់ហេតុណែនាំលើកទី ២ របស់ក្រុមការងារដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩។
៦ របាយការណ៍របស់រដ្ឋបាលខណ្ឌចំការមន ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០។
៧ សេចក្តីជូនដំណឹងរបស់សង្កាត់ទន្លេបាសាក់ ចុះថ្ងៃទី ០៦ មករា ឆ្នាំ ២០២០។
៨ កំណត់ហេតុចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន បាសាក់លេន ជាស្ថាពរ ចុះថ្ងទី ១៧ ខែ មករា ឆ្នាំ ២០២០ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន។
៩ កំណត់ហេតុចុះដកហូតអាជ្ញាបណ្ណ័អាជីវកម្ម និង ឧបករណ៍បំពងសម្លេង ចុះថ្ងៃទី ១៨ ខែ មការា ឆ្នាំ ២០២០ របស់ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន។

ជាសំណូមរបស់រដ្ឋបាលខណ្ឌចំការមន ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបសអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន បៀហ្គាឌិន ក្លឹបកំសាន្ត និងបារ ទាំងអស់ក្នុងភូមិសាស្ត្រខណ្ឌចំការមន សូមមេត្តាកុំប្រើប្រាស់ឧបករណ៍បំពងសម្លេង ដែលធ្វើអោយប៉ះពាល់ដល់ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ