ព្រឹតិ្តការណ៍ថ្មីៗ

ឃើញឈ្លោះគ្នា សួរនាំតិចតួច វ៉ៃបងថ្លៃ ហើមមុខ យំរហាម !

2 ខែ មុន 31 tnn_admin

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្ថិតក្នុង សភាពប៉ោងហើមមុខ យំរហេមរហាម រត់ទៅ សុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ បន្ទាប់ពីចូលទៅឃាត់ប្អូនប្រុស-ស្រី ជាប្តីប្រពន្ធ មិនបានសម្រេចដូចបំណង ប្អូនថ្លៃប្រុស វ៉ៃបង ឡើងពោរហើមមុខ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ អ្វីមិនអាចដោះស្រាយបានភ្លាមនោះ សមត្ថកិច្ចរងចាំចេញលិខិតអញ្ជើញ ភាគីជនបង្កមកដោះស្រាយពេលក្រោយ ឲ្យស្ត្រីរងគ្រោះដេកស្អំបាយក្តៅសិនទៅ ។

តាមសម្តីស្ត្រីប៉ោងមុខ យំរហេមរហាម បានឲ្យដឹងថា មុនកើតហេតុ ប្អូនស្រីរបស់គាត់ឈ្លោះប្រកែកគ្នាជាមួយប្តី ដែលស្នាក់នៅបន្ទប់ជួល ក្បែរគ្នានោះដែរ ឃើញដូច្នោះ គាត់ជាបងស្រី ក៏ចេញទៅឃាត់ សម្តីមាត់តូចធំ ក្នុងនាមបង ស្តីប្រដៅ អប់រំប្អូនៗ តែផ្ទុយទៅវិញ សម្តីបងស្រី ប្រៀបបានយកសាំងជះលើភ្លើង កម្តៅកំហឹងរបស់ប្អូនថ្លៃ ប្រុស ផ្ទុះទ្វេរដង ប្រើកណ្តាប់ដៃ វ៉ៃសាប់ ឡើងពោរហើមមុខ រើបម្រាស់រត់គេចរួច ទៅប្តឹង ទទូចស្នើសុំ នគរបាលប៉ុស្តិ៍ចោមចៅ៣ តែពុំទាន់មានចំណាត់ការភ្លាមទេ និតិវិធីរបស់សមត្ថកិច្ចយ៉ាងណានោះយើងក៏មិនដឹងដែរ ថត ឃើញ សួរ ប្រាប់យ៉ាងដូចម្តេច និយាយតាមនោះ ជនរងគ្រោះត្រូវបានសមត្ថកិច្ចឲ្យវិលត្រឡប់ទៅផ្ទះវិញ រងចាំចាំចេញលិខិតអញ្ជើញហៅ ជនបង្ក ជាប្អូនថ្លៃប្រុស មកដោះស្រាយគ្នាជាក្រោយ ។

ស្ត្រីប៉ោងហើមមុខខាងលើ យកល្អទៅដេកស្អំបាយក្តៅសិនទៅ រងចាំពេលណាប៉ូលិសហៅ ពេលនោះហើយ ជាវេលាដោះស្រាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ