ព្រឹតិ្តការណ៍ថ្មីៗ

សិស្សសាលា AIS ណាត់គ្នា ស្រាយគំនុំចាស់ ម្នាក់ស្លាប់ ម្នាក់ជាប់ខ្នោះ!

2 ខែ មុន 224 tnn_admin

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុន យុវត្តីជាសិស្សាសាលា៤នាក់ វ៉ៃរួចបង់លុយបានទៅផ្ទះវិញ ចុះលើកនេះ ជ្រុលដៃស្លាប់បាត់ សង្ស័យប្រហែលគ្មានសំណាងបានវិលទៅផ្ទះវិញទេព្រៃស ចាំទទួលផងមិនដឹង ។ ឳ! ទំពាំងស្នងឬស្សី ម្តេចសំបូរតែទំពាំងស្អុយបែបនេះ? អស់រឿងមួយចូលរឿងមួយ។

យោងតាមសមត្ថកិច្ចខណ្ឌបឹងកេងកង បញ្ជាក់ថា មាន ករណីហិង្សាមានស្ថានទំងន់  (សិស្ស និងសិស្សវៃគ្នា បណ្តាលអោយជនរងគ្រោះស្លាប់) កើតហេតុនៅផ្លូវ៤០២​ ក្រុម​១១​ ភូមិ២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦ និង៤០នាទី​ ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០ នៅចំណុចផ្លូវ១៨៧ ជាប់របង សាលាAIS សង្កាត់ទំនប់ទឹក ។

ជនសង្ស័យ ឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

ប្រភពប្រាប់ថា កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ វេលាម៉ោងជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​ ខណ:នោះជនរងគ្រោះក៏បា​ន​ដួល ជនសង្ស័យឃើញដូចនេះ ក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង​ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ