ព្រឹតិ្តការណ៍ថ្មីៗ

ស ថេត៖ មិនត្រូវទុកមន្ត្រីណាម្នាក់អោយនៅឯកា នៅពេលគាត់ជួបបញ្ហា ឬមានជំងឺនោះទេ

5 ខែ មុន 53 តូ សុផល

ភ្នំពេញ៖ ក្នុងនាមជាថ្នាក់ដឹកនាំដែលតែងតែយកយកចិត្តទុកដាក់ និងបារម្មណ៍ជាប្រចាំអំពីសុខទុករបស់មន្ត្រីក្រោមឱវាទ ទោះជារវល់យ៉ាងណា នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះលោកអនុសេនីយ៍ឯក កុយ សម្បត្តិ ជាមន្ត្រីផ្នែករដ្ឋបាល នៃការិយាល័យចរាចរណ៍ផ្លូវគោក ដែលមានជំងឺទឹកនោមផ្អែម និងជំងឺសួត ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ។ ក្នុងឱកាសនោះឯកឧត្តម ស្នងការបានណែនាំអោយមន្ត្រីដែលមានជំងឺអោយយកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ជាពិសេសមន្ត្រីរួមការងារត្រូវចេះចំណាយពេលមកសួរសុខទុកដេីម្បីជាការលេីកទឹកចិត្ត និងកុំទុកអោយគាត់នៅឯកាម្នាក់ឯងនៅពេលគាត់មានការលំបាក ។

ឯកឧត្តមស្នងការ បានជួយឧបត្ថម្ភជាសម្ភារ: និងថវិកាចំនួន ២លានរៀល ការិយាល័យចរាចរណ៍ផ្លូវគោក ថវិកា ២លានរៀល ។

មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ បង្ហាញអារម្មណ៍សប្បាយរីករាយ មានភាពកក់ក្តៅ ជាពិសេសជាកម្លាំងចិត្តមួយដ៏ល្អដែលថ្នាក់ដឹកនាំបានអញ្ជេីញចុះមកសួរសុខទុកដោយផ្ទាល់ដល់ផ្ទះរបស់គាត់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ