ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងផលិតគ្រឿងញៀន ឃាត់១៧នាក់ ឯកឧត្តម គួច ចំរើន ឧបត្ថម្ភ ៥លានរៀល ដល់កងកម្លាំង!

5 ខែ មុន 85 tnn_admin

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យវត្ថុតាងបទល្មើសផលិតគ្រឿងញៀនដោយខុសច្បាប់ ដែលបានចុះបង្រ្កាបកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រោមដឹកដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ ចំនួន០២​ ទីតាំងផ្សេងៗ នៅចំណុចក្រុមទី៦​ និង៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៧នាក់ និងវត្ថុតាងបទល្មើសមួយចំនួនធំ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន​ អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ចំនួន៥លានរៀល ដល់កម្លាំងជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន ដែលចុះបង្រ្កាបយ៉ាងសកម្មពេញមួយយប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពក្នុងខេត្តព្រះសីហនុ។

(អត្ថបទ​ និងរូបភាព:​ ឡេង​ ស៊)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ