បើកហ្គែមបាញ់ត្រីផ្គើនអាជ្ញាធរ ចាប់ព្រឹកយប់ឡើងដាក់វិញ សមត្ថកិច្ចបង្ក្រាបម្តងទៀត

4 ខែ មុន 342 តូ សុផល

ភ្នំពេញ:ទីតាំងបើកហ្គេមបាញ់ត្រី២កន្លែងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្រ្កាបកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ នៅស្របផ្លូវរថភ្លើងស្ថិតក្បែរទំនប់ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយបង្ក្រាបម្តងហើយយប់ឡើងដាក់ឡើងវិញត្រូវបានបង្ក្រាបម្តងទៀត។

លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថាក្រោមការជង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនិងដោយមានការសម្របសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជារមកលោកឱ្យសហការណ៍ជាមួយមូលដ្ឋានចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីនៅចំណុចខាងលើធ្វើអោយដូចភ្លៀងរលឹមទោះបីចាប់ហើយលួចដាក់វិញត្រូវតែបង្ក្រាបរហូត។

ប្រជាពលរដ្ឋបានលើកឡើងថាទោះជាមានការបង្រ្កាបក្តី ទីតាំងហ្គេមបាញ់ត្រី ២៤ម៉ោង លើ២៤ម៉ោងចំនួន ២ទៅ ៣កន្លែងផ្សេងទៀត នៅម្តុំទីតាំងខាងលើនេះនៅតែបើកដំណើរការយ៉ាងរលូនដដែល ជាពិសេសទីតាំងផ្ទះ នៅជាប់មាត់ប្រឡាយ លូទឹកស្អុយតែម្តង ដោយក្នុងនោះសិស្សសាលា រួមទាំងក្មេងទំនើងក្រុមបងតូចធំ បានមកចូលលេង ខ្លះទៀតសម្ងំដេក និងសេពគ្រឿងញៀន ប្រមូលផ្ដុំគ្នាបង្កើតនូវប្រភេទ បទល្មើសលួច ឆក់ ប្លន់ផ្សេងៗក្នុងសង្គមរាល់ថ្ងៃ។ នៅពេលយប់ជ្រៅបង្កជាសំឡេងឡូរឡាឈ្លោះប្រកែកគ្នាជួនកាលភ្ញៀវ ជាអ្នកលេងដេញវាយកាប់គ្នាបង្កអសន្តិសុខរកដេកពួនមិនបានឡើយ ។

តែទោះជាយ៉ាងណាលោកប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានសន្យាថានិងសំុយោលបល់ ពីតុលាការចុះបង្រ្កាបនេះនៅពេលក្រោយៗទៀតបង្ក្រាបពេលព្រឹកនេះបានដកហូតទូរហ្គេមបាញ់ត្រីចំនួន០២ គ្រឿងផងដែល។

គួររំលឹកថាកាលពីម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដឹកនាំដោយលោកប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចុះបង្ក្រាបទីតាំងខាងលើម្តងហើយលុះយប់ឡើងបានលួចដឹកចូលដាក់ឡើងវិញក៍ត្រូវកម្លាំងលោកបង្ក្រាបម្តងទៀតចាំមើលថាហា៑នដាក់ឡើងវិញអត់។

a89b7d1d-8001-4979-8fda-970a20d465f8 c14207a7-f08c-4820-bf5c-9650dbaf68a3 ee27f119-5a0d-4cea-8e03-135642966f6b fcc4e978-ce16-4583-bb76-c0caf3b6f2d2

 

 

អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

3 ថ្ងៃ មុន 773 តូ សុផល

ឃាត់មនុស្ស៥នាក់ ក្នុងប្រតិបត្តិការណ៍បង្ក្រាបទីតាំងហ្គេមបាញ់ត្រី នៅម្តុំផ្លូវរថភ្លើង

4 ថ្ងៃ មុន 695 តូ សុផល

ភ្លេចៗខ្លួន ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បើកវិញអស់ហើយ!

3 សប្តាហ៍ មុន 445 តូ សុផល

ចូលឆ្នាំចិនថ្ងៃទី១ បង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់មនុស្ស៦នាក់ រឺបអូសទូហ្គេមបាញ់ត្រី១ទូ VIDEO

4 សប្តាហ៍ មុន 422 តូ សុផល

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

1 ខែ មុន 80 តូ សុផល

អភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបហ្គេមបាញ់ត្រីនៅកោះពេជ្រ 

1 ខែ មុន 303 តូ សុផល

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

1 ខែ មុន 272 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

1 ខែ មុន 121 តូ សុផល

អីយ៉ា! ល្បីហើយ អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី

1 ខែ មុន 334 តូ សុផល

ហ្គេមបាញ់ត្រី នៅផ្សារសូរិយាម៉លនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង ខណះដែល លោកអភិបាល ខណ្ឌឡើងថ្មី និងលោកអធិការខណ្ឌ មិនអនុវត្តន៍តាម អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង

1 ខែ មុន 483 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

អំពីយើង

ព័ត៍មាន

បណ្តាញសង្គម