ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាចអីអាចោរហ្នឹង!!ឆក់កាបូប ខ្ញុំដេញបុកយកកាបូបមកវិញ

2 ឆ្នាំ មុន 0 tnn_admin

ក្រុងតាខ្មៅ៖ នារីម្នាក់ខណ:ដែលជិះម៉ូតូតាមផ្លូវត្រូវលោកចោរ២នាក់ជិះម៉ូតូScopy គ្មានស្លាកលេខមកក្បែរធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចជិះទៅហួស តែទំនងមិនលោកចោរនោះរួចខ្លួនឡើយ ដោយនារីរងគ្រោះបន្ថែមល្បឿនដេញតាម ហើយស្រែកថាចោរ!ជួយចាប់ផង មិនបង្អន់ល្បឿនបន្ថែមដេញបុករហូតធ្វើអោយជនសង្ស័យនោះដួលទៅមុខលែងរួច ត្រូវប្រជាពលរដ្ឋនៅក្បែនោះ និងសមត្ថកិច្ចដែលបានតាមវាយខ្នោះបអូសក យកទៅនគរបាលប៉ុស្តិ៍ ដើម្បីសួរចំលើយ។

ហេតុការណ៍ដែលនារីក្លាហាននេះដេញបុកម៉ូតូចោរបានសម្រេច ហើយយកបានកាបូបវិញនោះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមចំណាត់កានគរបាលប៉ុស្តិ៍នៅឡើយ ហើយមិនទាន់បានត្រូវស្គាល់អត្តសញ្ញាណនៅសង្ស័យនោះទេ ព្រោះក្រោយកើតហេតុទំនងប្រជាពលរដ្ឋនាំគ្នាស្វាគមន៍យ៉ាងចាស់ដៃទើបហាមាត់មិនទាន់រួច៕

Screenshot_2016-06-04-10-09-51 Screenshot_2016-06-04-10-09-04photo_2016-06-04_09-40-16-1if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!