ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស៣នាក់រងរបួសធ្ងន់ ដោយក្រុមជនអនាធិបតេយ្យ ប្រើប្រាស់ កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់….!

5 ខែ មុន 205 tnn_admin

រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា៖ កាលពីថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០នាទីព្រឹក មន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ”រាម” បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះធ្វើការទប់ស្កាត់ការកាប់ទន្ទា្រន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិ និងរុះរើខ្ទមអនាធិបតេយ្យ ដែលបានសង់រំលោភយកដីនៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ”រាម” ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកំឡុងពេលនៃការចុះអនុវត្តការរុះរើ ក្រុមជនអនាធិបតេយ្យទាំងនោះ បានប្រើហិង្សាមកលើក្រុមការងារ ដោយប្រើប្រាស់ កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់ បណ្តាលឱ្យសមត្ថកិច្ចយើងចំនួន៣នាក់រងរបួសធ្ងន់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ