ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណកម្មាធិការស្រាវជ្រាវអំពីបញ្ហាមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យជាបន្ទាន់

5 ខែ មុន 283 tnn_admin

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ័កោះពេជ្រ កាលពីម្សិលថ្ងៃទី ១៤ មករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅ ឯកឧត្តម កែវ រ៉េមី និង ឯកឧត្តម សៅ សុខា ចាត់តាំងគណកម្មាធិការស្រាវជ្រាវជាបន្ទាន់លើបញ្ហាដែលមានមនុស្សស្លាប់នៅខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។

ប្រសិនបើមានករណីដូច្នោះមែន ចំពោះអ្នកដែលបានធ្វើឲ្យគេមានរបួសស្នាមរហូតដល់ស្លាប់ គឺត្រូវតែចាប់មក ផ្តន្ទារទោសតាមច្បាប់ឲ្យខានតែបាន ដោយមិនមានការអត់ឱននោះទេ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ចាក់ថា ទាក់ទងរឿងរ៉ាវទំនាស់ដីធ្លី គឺមិនត្រូវបានទទួលនូវការឃុំខ្លួននោះទេ ហើយក៏មិនធ្លាក់ដល់បញ្ហារឿងព្រហ្មទណ្ឌនោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាសាធារណៈថាគឺ ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្មគេឲ្យខានតែបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ