ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ម្នាក់ ទៅតុលាការ!

1 សប្តាហ៍ មុន 29 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួច ដើម្បីផ្តន្ទាទោសតាមច្បាប់។

-ឈ្មោះ ណុល ស្រីចាន់ ភេទស្រី អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង២០:៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុច កន្លែងតាំងពិពណ៍ ភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលដែលជនសង្ស័យ ខាងលើ បានទៅមើលការតាំងពិពណ៍ បានឃើញស្រីម្នាក់ កំពុងពរកូនប្រុសតូច

អាយុប្រហែល០២ឆ្នាំ ទៅមើលការតាំងពិពណ៍ដូចគ្នា ហើយមានពាក់ខ្សែ ក ផ្លាកទីន មួយខ្សែ ភ្លាមនោះ ជនសង្ស័យ ខាងលើ បានដើរតាមរហូតដល់កន្លែងចង្អៀតមានមនុស្សច្រើន ជាឳកាសល្អ ជនសង្ស័យ ខាងលើ បានយកកន្ត្រៃមកកាត់ យកខ្សែ ក នោះ បានសម្រេច ហុចទៅឲ្យក្មេងប្រុសម្នាក់ទៀត ឈ្មោះ តេវ ដែលដើរមកជាមួយខ្លួនយកទៅបាត់ តែក្នុងពេលនោះ ម្តាយរបស់ក្មេងប្រុសនោះ ឃើញទាន់ បានប្តឹងសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ