ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរខួប ៣៥ ឆ្នាំ ដែល សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា

5 ខែ មុន 43 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ នៅមុនពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញឡើងថ្លែងសុន្ទរកថានៅក្នុងពិធីពិសារអាហារសាមគ្គីជាមួយបងប្អូនអ្នកសារព័ត៌មាននៅកោះពេជ្រ សម្តេចតេជោ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតពីបងប្អូនអ្នកសារព័ត៌មាន និងពី ឯឧ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងខួបលើកទី ៣៥ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក ( ១៤មករា ១៩៨៥-១៤ មករា ២០២០) ដែលមកទល់ថ្ងៃនេះ សម្តេចតេជោ គឺជានាយករដ្ឋមន្រ្តីដែលកាន់តំណែងបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង។

អរគុណ សន្តិភាព!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ