ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិវៀតណាម ឈ្មោះ បូ កាងមិនអោយពលរដ្ឋ នេសាទត្រី នៅព្រែលក្បាលក្រឡង់ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង អាជ្ញាធរ ឃុំ ស្រុក ខេត្ត អត់ដឹង?

1 សប្តាហ៍ មុន 77 tnn_admin

កំពង់ឆ្នាំង ៖ ឡូត៍ នេសាទលេខ១០ ក្នុងព្រែកក្បាលក្រឡង់ ភូមិក្បាលក្រឡង់ ឃុំពាមឆ្គោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ត្រួវបានបងប្អូនជាជាពលរដ្ឋដែលរស់នៅស្របមាត់ព្រែកនេះ រាយការណ៍មកថា មានឈ្មួញធំៗ អាងអំណាច បានដាក់សំរាស់បិទពេញផ្ទៃព្រែកនោះតែម្តង ថែមទាំងមាន បុគ្គលម្នាក់ ឈ្មោះ បូ ជាជនជាតិវៀតណាម ជាអ្នកកាង និងគំរាមគំហែងបងប្អូនប្រជាពលរដ្ឋមិនអោយចូលនេសាទត្រី នៅទីនោះឡើយ អនុញ្ញាត អោយតែឈ្មួញធំៗ ធ្វើការនេសាទត្រីយកលក់យ៉ាងរំភើយ គ្មានសមត្ថកិច្ច និងអាជ្ញាមូលដ្ឋាន ពិសេស មន្ត្រីជលផល រូបណា ចុះជួយអន្តរាគមន៍ឡើយ។

ក្រុមប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា ដោយសារតែមានការរារាំងមិនអោយនេសាទត្រី និងមាន អ្នកកាង ឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ រាប់រយគ្រួសារ បានប្រតិកម្មយ៉ាងខ្លាំង ដោយ ឈ្មោះ បូ បានយកទូកធំៗ និងដាក់សំរាស់បិទកំណាត់ឡូលេខ១០ ក្នុងព្រែកក្បាលក្រឡង់នេះ តែម្តង ដោយរារាំងមិនឱ្យពលរដ្ឋក្រីក្រ ចូលរកនេសាទត្រី ជាលក្ខណៈគ្រួសារបានឡើយ។

មិនតែប៉ុណ្ណោះ មិនអោយប្រជាពលរដ្ឋ រស់នៅជាប់មាត់ឡូលេខ១០នោះ ធ្វើការបូមទឹកយកមកធ្វើស្រែចម្ការ បាននោះទេ។

បងប្អូនប្រជាពលរដ្ឋ បានប្រាប់បន្ថែមទៀតថា ឡូនេសាទលេខ១០ក្នុងព្រែកក្បាលក្រឡង់ នេះត្រូវបានខាងជលផល បិទមួយផ្នែងកំណាត់ខាងលើ ដើម្បីទុកអភិរ័ក្សពូជត្រី។ ហើយផ្នែកខាងក្រោម បើកអោយប្រជាពលរដ្ឋធ្វើការនេសាទ អាស្រ័យផលត្រី ជាលក្ខណៈគ្រួសារ ។

ប៉ុន្តែប្រជាពលរដ្ឋ មិនបាននេសាទនីទីនោះទេ ដោយសារតែអ្នកមានអំណាច ឃុបគិត ជាមួយពួកឈ្មួញធំៗ បានដាក់សំរាស់កាត់ពេញផ្ទៃព្រែកក្បាលក្រឡង់ ឡូលេខ១០ នោះតែម្តង ។

ជាមួយគ្នានេះ ជើងកាង ឈ្មោះ បូ ដែលជាជនជាតិវៀតណាម បានយកទូកធំៗទៅចតពាំង មិនឱ្យទូកតូចៗ របស់ប្រជាពលរដ្ឋ ចូលទីនេសាទត្រីនៅផ្នែកខាងក្រោមបានឡើយ ដោយទុកអោយបក្ខពួកគេជាអ្នកនេសាទ យកលក់អោយឈ្មួញត្រីធំៗ យកទៅលក់តាមទីផ្សារយ៉ាងរំភើយ។

មពលរដ្ឋបានអោយដឹងទៀតថា ទូកដែលចូលទៅនេសាទត្រីនៅទីនោះ បានត្រូវតែបង់លុយ ទៅជើងកាងឈ្មោះ បូ ដែលជាជនជាតិវៀតណាមនោះ ក្នុងមួយទូងជាង១លានរៀលឯងណោះ ទើបនេសាទបាន ហើយបើមិនបង់ទេ ជលងកាង ឈ្មោះនោះនឹងចាប់យកទូនពួកគាត់ទុក។

ជាមួយនឹងសកម្មភាពខាងលើនេះ បងប្អូនប្រជានេសាទមិនដឹងថា ជើងកាងឈ្មោះ បូ រូបនេះទំនងជាមានភ្លើងខៀវ និងឃុបគិតគ្នាជាមួយមន្ត្រីជលផលនៅទីនោះ ឫយ៉ាងណាទេ បានជា ឈ្មោះ បូ ហ៊ានចេញមុខបើកទ្រូងកាង នឹងយកទូកធំៗមកដាក់ពាំង មិនអោយពលរដ្ឋ នេសាទបានស្រប តាមគោលការណ៍របស់រាជ រដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងក្រសួងកសិកម្មនោះទេ ។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់បានរាយការណ៍ទៅមន្ត្រីជលផល និងសមត្ថកិច្ចមូលដ្ឋាន អោយជួយអន្តរាញមន៍ ពីករណីខាងលើនេះដែរ តែគ្មានឃើញមុខមន្ត្រីណាម្នាក់មកជួយដោះទុក្ខលំបាក់ជូនពួកគាត់ទេ។ អ៊ីចឹងហើយទើបពួកគាត់រកអន្តរាគមន៍ពីក្រុមអ្នកសារព័ត៌មាន ជួយចុះផ្សាយដើម្បីអោយថ្នាក់បានដឹង និងសូមអោយថ្នាក់លើ ជួយអន្តរាគមន៍អោយពួកគាត់បានចូលប្រកបរបរនេសាទត្រីនៅតំបន់នោះផង ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ អង្គភាពសារព័ត៌មាន យើង បានព្យាយាមទាក់ទងទៅខាងមន្ត្រីជលផលស្រុកជលគិរីដែរ តែទូរស័ព្ទមិនអាចទាក់ទងបាន៕

អង្គភាពសារព័ត៌មាន យើង និងផ្សាយជាបន្តបន្ទាប់ទៀតប្រសិនបើមានការពន្យល់ពី អាជ្ញាធរ ឃុំ ស្រុក ខេត្ត និង សាម៉ីភាគីពាក់ព័ន្ធទាំងអស់។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ