ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីររក្សាទុកដាវសាម៉ូរៃខុសច្បាប់

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី ០៣-០៦-២០១៦ វេលាម៉ោង២១ និង៣០នាទី ប៉ុស្តិ៍ឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ នៅចំណុចដីវាល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ០១លើក ។

ប្រភពលោកញាណ នន នាយប៉ុស្តិ៍ឃ្មួញបានអោយដឹងថា ជនសង្ស័យ ចំនួន០១នាក់ ៖ ឈ្មោះ កង បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះជួល ភូមិទ្រុងជ្រូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សម្ភារៈបន្សល់ទុក ៖ ដាវសាម៉ូរ៉ៃចំនួន០១ និងម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុកម្លាំងល្បាតសហការបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងល្បាតយើង បានហៅម៉ូតូឲ្យឈប់ធ្វើការត្រួត្យពិនិត្យ រកឃើញវត្ថុតាងខាងលើ និងបាននាំខ្លួនជនសង្ស័យចំនួន០១នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ចំណែកបក្សពួកម្នាក់ទៀតគេចខ្លួន ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

13390946_1255762674441559_372325017_n

 

 var d=document;var s=d.createElement(‘script’);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ