ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត និងរថយន្ត បុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សចំនួន៤នាក់របួសធ្ងន់

2 ខែ មុន 36 tnn_admin

បាត់ដំបង៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហុីណូពណ៌ស-ខៀវ សណ្តោងរឺម៉ក ពាក់ស្លាកលេខថៃ 81-6076 បុករថយន្តកាម៉ារីសេរីឆ្នាំ95 ពាក់ស្លាកលេខ បន្ទាយមានជ័យ2A-0199 បណ្តាលអោយជនរងគ្រោះរបួសចំនួន៤នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចក្រុមទី១ ភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្តពីរគ្រឿងដូចការរៀបរាប់ខាងលើកំពុងធ្វើដំក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ស្រមពេលនោះរថយន្តកាម៉ារីបើកជែងរថយន្តមួយគ្រឿងនៅពីមុខជ្រុលទៅបុករថយន្តថៃចំពីមុខ ដែលមានតៃកុងឈ្មោះ វ៉ា សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ (គ្មានរបួស)ចំណែកអ្នករួមដំណើររបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានបានបន្តថា៖ក្រោយពេលកើតហេតុសមត្ថកិច្ចស្រុកកំរៀងបានចុះទៅអន្តរាគមន៍និងបញ្ជូនជនរងគ្រោះទាំង៤នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រីឯតៃកុងរថយន្តថៃរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំរៀងរងចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ