ព្រឹតិ្តការណ៍ថ្មីៗ

សង្កាត់ទាំង៦ ក្នុងខណ្ឌសែនសុខ ប្រើប្រាស់ឡាន បន្ថែមជាមួយក្រុមហ៊ុន សុីនទ្រី ប្តូរវេណទាំងថ្ងៃទាំងយប់ ធ្វើការប្រមូលសំរាម

2 ខែ មុន 58 តូ សុផល

ភ្នំពេញ៖ ក្នុងកំឡុងពេលបុគ្គលិកសុីនទ្រីធ្វើបាតុកម្ម មិនបានប្រមូលសំរាម ជាហេតុធ្វើឲ្យសំរាមមានការកកស្ទះក្នុងមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហារសំរាមនេះឲ្យទាន់ពេលវេលា រហូតដល់បុគ្គលិកចូលបំរើការវិញ នៅថ្ងៃទី១០.១១ ខែមករា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្ដី សហការជាមួយ សង្កាត់ទាំង៦ កំលាំងសណ្តាប់ធ្នាប់ ប្រើប្រាស់ឡានបន្ថែម ជាមួយក្រុមហ៊ុន សុីនទ្រី ប្តូរវេណទាំងថ្ងៃទាំងយប់ ធ្វើការប្រមូលសំរាម ធ្វើយ៉ាងណាមិនឲ្យមានការកកស្ទះ ដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងរយៈពេលអន្តរកាលដែលប្រមូលសំរាមដោយអាជ្ញាធរផ្ទាល់នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម វេចខ្ចប់ និងទុកដាក់សំរាមអោយបានត្រឹមត្រូវ បញ្ចេញសំរាមយកមកទុកឲ្យដាក់ឲ្យទៀងពេល ដើម្បីមានភាពងាយស្រួលក្នុងការប្រមូលដាក់ឡានយកទៅទីលាន។ សូមចូលរួមទាំងអស់គ្នា ដើម្បីសុខភាព សោភ័ណ្ឌភាព និងបរិស្ថាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ