ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់៤នាក់ទៀតហើយ ! ករណី ជួញដូរគ្រឿងញៀន

2 ខែ មុន 71 តូ សុផល

ខេត្តកណ្តាល៖  កម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យ៤នាក់  ករណី:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពី វេលាម៉ោង០០និង ៥០នាទី ថ្ងៃទី១០ មករា ២០២០  នៅចំណុច:ផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ
១ ឈ្មោះអៀង ចិត្តភេទប្រុស អាយុ២១ឆ្នាំមុខរបរធ្វើសន្តិសុខ។
បច្ចុប្បន្ននៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២ ឈ្មោះសុផល សក្ត័រ៉ាធភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្ន ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ភ្នំញេញ។

៣ ឈ្មោះ សុផល ស័ក្តដាភេទប្រុសអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ស្រុកកំណើតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ភ្នំពេញ។

៤ ឈ្មោះ ហ៊ិន ចាំងភេទប្រុសអាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)បច្ចុប្បន្ននៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក
១ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៩កញ្ចប់។
២ ម៉ូតូ០១គ្រឿងម៉ាកScoopy.iពណ៌ខ្មៅស្លាកលេខភ្នំពេញ 1CY-2691។
៣ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក
៤ បណ្ណបើកបរចំនួន០១សន្លឹក
៥ បណ្ណសម្គាល់យានយន្ត
៦ ទូរស័ព្ឌNOKIAអុិនចុចពិលចំនួន០១គ្រឿង
៧ ដែកកេះចំនួន០១។

ប្រភពអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការណ៍ជាមួយកំលាំងព្រហ្មទណ្ឌក្រុងនឹងប៉ុស្តិ៍តាខ្មៅបានចេញល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដល់ចំណុចកើតហេតុខាងលើក៏បានជួបជនសង្ស័យហៅសួរនាំឆែកឆេររកឃើញថ្នាំញៀនចំនួន០៤កញ្ចប់ពីឈ្មោះអៀង ចិត្ត ហើយក៏ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះអៀង ចិត្តបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួន ដែល បានទិញពីឈ្មោះ សុផល សក្តដាក្នុងតម្លៃបួនម៉ឺនរៀលពិតប្រាដកមែន យោងតាមចម្លើយរបស់ឈ្មោះអៀង ចិត្តយើងបានឃាត់ខ្លួនឈ្មោះសុផល សក្តដារកឃើញថ្នាំញៀនចំនួន០៥កញ្ចប់ទៀត។

ជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ផាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនិតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ