ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ១៤គីឡូក្រាម ទៅជូនតុលាការសម្រេចតាមច្បាប់

5 ខែ មុន 61 តូ សុផល

ភំ្នពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើស (ក១១) ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះបានបញ្ជូនខ្លួនយុវជន ៣នាក់ និងវត្ថុតាងជាគ្រឿងញៀនចំនួនជាង ១៤គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ,ទី២ ឈ្មោះ ប៊ុនធឿន ធានី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ ជា ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធចំនួន ៥,២២២.៨៣ក្រាម, នីមេតាហ្សេប៉ាម ចំនួន ៤៩,០៥៤គ្រាប់ (ទម្ងន់ចំនួន ៨,៨២៩.៧២ក្រាម)៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ