ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរ ស្តីពី សន្និបាតប្រចាំឆ្នាំ លើកទី ៥ សហគមន៍កសិកម្មរីករាយបឹងទំពន់

5 ខែ មុន 14 តូ សុផល

ភ្នំពេញ៖  នៅព្រឹក ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញគណៈអធិបតី ក្នុងកម្មវិធី អបអរសាទរ ស្តីពី សន្និបាតប្រចាំឆ្នាំ លើកទី ៥ សហគមន៍កសិកម្មរីករាយបឹងទំពន់ ។
ដោយមានការចូលរួមពី
លោក ឈន លក ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានីភ្នំពេញ។
លោក ហ៊ិន បុច អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានីភ្នំពេញ។
លោក ថាន់ ប៊ុណ្ណា ប្រធានសហគមន៍ កសិកម្មរីករាយបឹងទំពន់
លោក លុក ជ័យ ចៅសង្កាត់បឹងទំពន់ទី២
និងអ្នកចូលរួមចំនួន ៥០ នាក់ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍បានលើកឡើងពាក់ព័ន្ធនិងសហគមន៍កសិកម្មរីករាយបឹងទំពន់ទំពន់ បានធ្វើមហាសន្និបាតលើកដំបូងកាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៥ នៅភោជនីយដ្ឋានទន្លេបាសាក់១ ។
– សន្និបាតលើកទី១ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅវត្តដំបូកខ្ពស់ ។
– សន្និបាតលើកទី២ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវត្តចាស់ ភូមិក្បាលទំនប់៣ ។
– សន្និបាតលើកទី៣ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅវត្តចាស់ ភូមិក្បាលទំនប់៣ ។
– សន្និបាតលើកទី៤ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅវត្តចាស់ ភូមិក្បាលទំនប់៣ ។
– សន្និបាតលើកទី៥ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅវត្តចាស់ ភូមិក្បាលទំនប់៣ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍បានលើកឡើងអំពីដំណើរការសកម្មភាពរបស់ សហគមន៍កសិកម្មរីករាយបឹងទំពន់កន្លងមកមានមុខរបរ ៣ធំៗគឺ
១. លក់អង្ករ
២. ឥណទាន
៣. អាហារសម្រន់ ។

ក្នុងកម្មវិធី អបអរសាទរ ស្តីពី សន្និបាតប្រចាំឆ្នាំ លើកទី៥ សហគមន៍កសិកម្មរីករាយបឹងទំពន់ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ក៍បានចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រ ចំនួន ៥០ នាក់ផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ