ព្រឹតិ្តការណ៍ថ្មីៗ

 បញ្ជូនខ្លួនប៉ូលីសមន្ទីរប្រឆាំងគ្រឿញៀនម្នាក់ ទៅតុលាការរឿងជក់គ្រឿងញៀន និងប្លន់ប្រជាជន

5 ខែ មុន 79 tnn_admin

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះបានបញ្ជូនខ្លួននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៥) ពាក់ស័ក្តិ៤កន្លះម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន និងប្លន់ប្រាក់ប្រជាពលរដ្ឋ។

ជនសង្ស័យមានឈ្មោះ លោក ភិន រតនៈ ភេទប្រុស អាយុ ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ជនសង្ស័យឈ្មោះ ភិន រតនៈ និងមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និងបក្ខពួក ២នាក់ (ស្រីម្នាក់) ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ (មានអាសយដ្ឋានខាងលើ)។

បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី (មិនស្គាល់ម៉ាក) បាញ់ឡើងលើមួយគ្រាប់ និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ដុល្លារ, លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន ០១គ្រឿង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗតែម្តង ទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់។

សូមជម្រាបជូនថា នៅក្រោយពេលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក៏មានបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ដែលជាមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ប្រព្រឹត្តសកម្មភាពជក់គ្រឿងញៀនយ៉ាងសប្បាយរីករាយ និងត្រូវគេយកទៅបង្ហោះ និងចែកចាយពេញបណ្តាញសង្គម Facebook៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ