ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

3 ខែ មុន 52 tnn_admin

បាត់ដំបង៖កម្លាំងនគរបាើស្រុកសំឡូត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មូល សុខខេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ពីបទរក្សាទុកនិងចែកថ្នាំញៀន

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៤ ខែមករា ចំណុច ភូមិ ឃុំ ស្រុក ខាងលើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ ទម្ងន់១,៥៤ក្រាម ទូរស័ព្ទដៃចាស់១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមច្បាប់៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ