ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! លួចចាក់ដីទាំងយប់រំលោភយកដៃព្រែកធ្វើកម្មសិទ្ធិ ឯកឧត្តម ជាវ តាយ សង្ស័យអត់ដឹង?

2 ខែ មុន 194 តូ សុផល

កំពត ៖ ក្ដៅ ! ក្ដៅ ! ដីមាត់ព្រែកក្នុងភូមិកំពង់ក្រុង ប្រមាណជាងមួយរយម៉ែត្រជាដីចំណីមាត់ព្រែកទឹកជន់លិចនារដូវវស្សាជាដីសម្បត្តិរដ្ឋ ។  បែរជា ស្ងាត់ៗមានគេលួចដឹកដីយកទៅចាក់លុបទាំងយប់ពលរដ្ឋបានត្រឹមហួសចិត្ត។ ត្បិតដីចំណីមាត់ព្រែកធម្មជាតិ ក៏ជិតក្លាយជាដីកម្មសិទ្ធិឯកជន មានម្ចាស់គ្រប់គ្រងទៅវិញ។ ដីដែលគេលួចចាក់ទាំងយប់ខាងលើស្ថិតនៅ ភូមិកំពង់ក្រុង ឃុំកំពង់ក្រែក ស្រុកទឹកឈូ ខេត្តកំពត ។

តាមប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានឲ្យដឹងថា ដីចំណីមាត់ព្រែកគឺមិនដែលបុគ្គលណាឫប្រជាពលរដ្ឋណាហ៊ានចាក់ដីលុបនោះទេ ។ សកម្មភាពចាក់ដីលុបដៃមាត់ព្រែកមានរយៈពេលបី បួនថ្ងៃមកហើយដូចជាមិនឃើញមានអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ ឫមួយត្រូវរ៉ូវគ្នាជាមុន ទើបមិនមានការហាមឃាត់ ។ តែបើប្រជាពលរដ្ឋធម្មតាវិញ កុំថាឡើយចាក់ដីលុបមាត់ព្រែក សូម្បីធ្វើរោងចិញ្ចឹម មាន់ ទា មិនបានផងគឺអាជ្ញាធរចុះហាមឃាត់ភ្លាម (នេះបើតាមការអះអាងពីប្រជាពលរដ្ឋម្ចាស់ដី )។

ពលរដ្ឋដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋាន ឃុបឃិតគ្នា ជាមួយឈ្មួញ ដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់និង បាត់បង់ដីចំណីមាត់ព្រែក ។

តែទោះជាយ៉ាងណាក្តី នេះគ្រាន់តែ យោងតាមប្រជាពលរដ្ឋបាញ់រូបភាពនិងរាយការណ៍មកដើម្បីឲ្យជួយផ្សព្វផ្សាយបន្តដើម្បីជូនដំណឹងដល់លោក ជាវ តាយ អភិបាលខេត្តកំពត លោកចៅហ្វាយស្រុក លោក មេឃុំ ជាពិសេសលោកមេភូមិ ដឹងហើយមិនរាយការណ៍ ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយហាមឃាត់ ទប់ស្កាត់នូវការរំលោភ ទន្ទ្រានដីចំណីមាត់ព្រែកដែលត្រូវគេរំលោភបំពាន់ធ្វើកម្មសិទ្ធ៕ ដោយ៖ ចាន់តូ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ