ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ជិះម៉ូ​តូកាន់កាំ​បិ​តផ្គាក់​កាប់យុវជនម្នាក់ ចំកញ្ចឹងកពីក្រោយស្លាប់ភ្លាមៗ​

3 ខែ មុន 84 tnn_admin

កំពង់​ស្ពឺ​ ៖ សមត្ថកិច្ចប្រាប់អោយដឹងថា មានករណីឃាតកម្មកាលពី​វេលាម៉ោង​១៧​និង៥៥នាទី នាថ្ងៃទី១ មករា ២០២០ នៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយជនសង្ស័យ​២នាក់ជិះម៉ូតូ​មួយគ្រឿង​ កាប់ជនរងគ្រោះចំកញ្ចឹងកពីក្រោយបណ្ដាលអោយស្លាប់ភ្លាមៗ​នៅកន្លែង​កើតហេតុ​។

ជនរងគ្រោះ​មាន​ឈ្មោះ​ កិ​ ឆេម​ ​ហៅឆាង ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ មុនកើតហេតតាម​ការឆ្លើយ​បញ្ជាក់​ពី ឈ្មោះ​ ផាន ខាវ​ ភេទប្រុស​ អា​យុ២១ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ​ បានឲ្យដឹង​ថា ខ្លួនបានមកធ្វើរោងការនៅភូមិសំបុរឈើ ឃុំស្គុះ ស្រុក​សំរោង​ទង​ ដោយបានទូរស័ព្ទហៅជន​រង​គ្រោះ​ឲ្យមកឌុបទៅផ្ទះវិញ ជិះម៉ូតូហុងដាសេ ១២៥ស៊េរី ២០១៧​ ពណ៌ខ្មៅដោយជនរងគ្រោះឲ្យខ្ញុំ (ផាន ខាវ) ជាអ្នកឌុប ពេលធ្វើដំណើរដល់ចំ​ណុចកើតហេតុស្រាប់តែមានជនល្មើស២នាក់ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងមកទន្ទឹមម្នាក់ខាងក្រោ​យទាញកាំបិតផ្កាក់កាប់ជនរងគ្រោះ ត្រូវផ្នែកកញ្ចឹងកខាងក្រោយធ្លាក់ពីលើម៉ូតូស្លាប់តែម្តង ។

ក្រោយហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​ លោកឧត្តម​សេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជាឲ្យជំនាញព្រហ្មទណ្ឌធ្ងន់ចុះ​សហការ​ស្រាវ​ជ្រា​វ​ករណីឃាតកម្មខាងលើបន្ទាន់ធ្វើយ៉ាងណា​រកជនដៃដល់យកមកផ្ដន្ទាទោស​ឲ្យខានតែបាន​។

យោងតាមការផ្ដល់ចម្លើយ​ពីសាក្សីមួយចំនួននៅ​កន្លែង​កើតហេតុ​ ការិយាល័យជំនាញ​ស្រុក ខេត្ត​ កំណត់​ បានមុខសញ្ញាសង្ស័យ​ចំនួន២នាក់ ដែលតាមការ​ស្រាវជ្រាវ​គឺជាមុខសញ្ញាក្មេងទំនើង និងជាមុខ​ស​ញ្ញាប្រើប្រា​ស់គ្រឿងញៀន ​(ក្នុងបញ្ជី​ខ្មៅនគរបា​លមូលដ្ឋាន)​។

ជនសង្ស័យ​ទាំងពីរនាក់មានឈ្មោះ
១.ឈ្មោះ​ ឆុន ថៃ ហៅប៉ាន់ ហៅតុ ភេទប្រុស​ អាយុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ​ ស្រុក​សំ​រោង​ទង​ មុខរបរ​ មិនពិតប្រាកដ​។

២.ឈ្មោះ​ គឹម ស​ត្យា ហៅជេ ភេទប្រុសអាយុ​ ១៩ឆ្នាំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព​ ក្រុងច្បារមន អ្នកកាន់​កាំបិត​ផ្គាក់​កាប់ទៅលើជនរងគ្រោះ។

តាមការបញ្ជាក់ឲ្យដឹងពីលោក​វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ថា​​ជន​សង្ស័យម្នាក់ចំណោមបក្ខពួក២នាក់​ បញ្ជាក់​ថាពិ​តជាបា​នធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅ​លើ​ជនរង​គ្រោះប្រាកដមែន​ មូលហេតុ​មកពីរជ​ន​រងគ្រោះ​ ជាមនុស្ស​ធ្លាប់​ឌឺអោយជនដៃដល់ ​(គឹម​ សត្យា) និងបានសារ​ភាពថាក្រោយកាប់រួច​ខ្លួន​បា​នយកកាំបិតទៅលាក់ទុ​ក​ក្នុងគុម្ពព្រៃ​ បំបិតភ​ស្ដុតាង​ ជាលទ្ធផល​សម​ត្ថកិច្ច​បាននាំជនស​ង្ស័យ​ទៅយកវត្ថុតា​ងកាំបិត​ផ្គាក់ និងដកហូត ម៉ូតូហុងដា​ សេ១២៥​ស៊េ​រី​២០១៩​ព​ណ៌​ខ្មៅ មធ្យោ​បា​យ​ធ្វើ​សកម្មភាព​។

បច្ចុប្បន្ន​ជនសង្ស័យ​និងវត្ថុតាង​ ត្រូវ​បាន​បញ្ជូន​ម​ក​ការិ.ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ ដើម្បី​ធ្វើ​ការសាក​សួរ​ កសាងសំណុំ​រឿង​បញ្ជូន​ទៅកាន់​អយ្យការ​អមសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធី​ច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ