ព្រឹតិ្តការណ៍ថ្មីៗ

មិនមែនអ្នកឆ្ងាយឯណា ឃាតករ សម្លាប់ស្ត្រីម្នាក់ នៅក្រោយផ្សារភូពុយ

3 ខែ មុន 138 tnn_admin

បាត់ដំបង៖ យោងតាមបទបញ្ជាយ៉ាងមុឺនម៉ាត់របស់លោកឧត្ត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការ នគរបាលខេត្តបាត់ដំបងកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ផែនព្រហ្មទណ្ឌកំរិតស្រាលបានសហការគ្នានឹងបំបែកសំណុំរឿងឃាតកម្មទៅលើស្ត្រីរងគ្រោះម្នាក់ទាំងអាក្រាតកាយនៅកណ្តាលវាលស្រែខាងក្រោយផ្សារភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានជោគជ័យហើយ។

ជនសង្ស័យឈ្មោះ ស៊ន ដាម៉ូ (ហៅដាំ) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរការ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ចំណែកស្ត្រីរងគ្រោះត្រូវជាបងថ្លៃ ឈ្មោះហង្ស ហ៊ន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងឃុំ ស្រុកជាមួយគ្នា។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុុំរការទើបចាប់បានជនល្មើសកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ដើម្បីួយកទៅសាកសួរដំណើររឿងជុំវិញករណីឃាតកម្មនេះ។

ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០នេះ ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា៖មូលហេតុដែលគេរៀបគំរោងសម្លាប់ស្ត្រីរងគ្រោះ ដោយសារពួកគេមានទំនាក់ទំនងស្នេហាលួចលាក់យ៉ាងសុីជម្រៅជាមួយគ្នា។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ក្នុងមួយរយះនេះស្ត្រីរងគ្រោះចង់អោយប្អូនស្រីរបស់ខ្លួន(ប្រពន្ធជនសង្ស័យ)ទៅរកការងារធ្វើនៅទីឆ្ងាយ គោលបំណងមានឱកាសរស់នៅជាមួយជនសង្ស័យប៉ុន្តែប្អូនថ្លៃចិត្តតិរិច្ឆានបែកគំនិតថ្មីនាំស្រីស្នេហ៍ជិះម៉ូតូដើរលេងតាមផ្លូវវៀងក្រុង ដល់រង្វង់មូលរូបសំណាកនាងគង្ហីងបត់ឡើងទៅផ្លូវជាតិលេខ៥ចូលទៅក្រោយផ្សារភូពុយ សម្លាប់នាងហើយស្រាតសំលៀកបំពាក់យកទៅបោះចោលនៅម្តុំវាលស្រែក្បែររង្វង់មូលនាងគង្ហីងវិញនិងយកទ្រព្យសម្បត្តិដែលនៅចាប់ខ្លួនជនរងគ្រោះមួយចំនួនហើយជិះម៉ូតូវិលត្រលប់ទៅផ្ទះវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ