ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ ទាហានង៧០ម្នាក់ និងបុរសម្នាក់ទៀត ករណី បើកបរ បុកមនុស្ស២នាក់ស្លាប់ និងព្យាយាមគេចខ្លួន

5 ខែ មុន 217 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញប្រាប់អោយដឹងថា នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៧ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានសហការការិយាល័យចរាចរ និង អធិការខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្នុងភោជនីយដ្ឋានមិនចាំយីហោ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស បង្កឲ្យស្លាប់ដោយអចេតនា(បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដ៏ទៃ និងរត់គេចពីកន្លែងកើតហេតុដោយមិនទទួលខុសត្រូវ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្រុម២៧ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩ និង ១០ នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន ៖

១-ឈ្មោះ ឌុល សារិទ្ធ ហៅ សូត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ យោធាកងពលតូចលេខ៧០ ស្នាក់នៅផ្ទះលេខ២៧១ ផ្លូវវេងស្រេង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជាអ្នកបើកបររថយន្ត)

២-ឈ្មោះ ហេង សុខនូវ ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១៩៧ ផ្លូវលេខC បុរីពីភពថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាម្ចាស់រថយន្ត)។

វត្ថុតាងចាប់យក

រថយន្តមួយគ្រឿងម៉ាក តូយ៉ូតាហាយឡិនឌឺ ពណ៌ ទឹកមាស លេខតួ ៦២០០៦៦២៤៧ លេខម៉ាស៊ីន ៤៥៥៨៨៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7942

ជនរងគ្រោះ
១-ឈ្មោះ ខេន កូវ៉ា ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស (ស្លាប់) មានទីលំនៅស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២-ឈ្មោះ ភណ្ឌ័ ភីរ៉ាដា ភេទ ស្រី អាយុ ១១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស (ស្លាប់) មានទីលំនៅ ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវបេតុង ក្រុម១៣ ភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ