ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញស្ត្រីម្នាក់ស្លាប់ ទាំងអាក្រាតកាយ ក្រោយផ្សារភូពុយ នៅសង្កាត់អូរចារ

3 ខែ មុន 88 tnn_admin

បាត់ដំបង៖នៅវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់ទាំងអាក្រាតកាយនៅខាងក្រោយផ្សារភូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង។

បន្ទាប់ពីប្រជាពលរដ្ឋផ្តល់ដំណឹងនេះជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗនោះកម្លាំងនគរបាលសង្កាត់អូរចារបានរាយការណ៍ទៅការិយាល័យព្រហ្មទណ្ឌនិងជំនាញចុះទៅធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ។

ក្រោយពីមន្ត្រីជំនាញបានធ្វើកោសល្យវិច្ច័យរួចអះអាងថាស្ត្រីរងគ្រោះត្រូវបានជនដៃដល់រំលោភសម្លាប់ដើម្បីបំបាត់ភស្តុតាង។

ស្រ្តីរងគ្រោះត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកនិងវេបសាយនាយនានាដើម្បីស្វែងរកសាច់ញាតិ។

ស្ត្រីរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ កម្ពស់ ១,៥០ម៉ែត្រ សម្បុរស្រអែម សក់វែង ពាក់ចិញ្ចៀនដាំត្បូង ពាក់ស្បែកជើងកែងក្រវ៉ាត់ពណ៌ស និងពាក់ខ្សែចង្កេះផងដែរ។

នៅរសៀលថ្ងៃដដែលសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណក៍ដឹកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ប្រសិនបើបងប្អូនណាស្គាល់សពស្ត្រីតាមភិនភាគនេះសូមទំនាក់ទំនងទៅកាន់ស្នងការដ្ឋានខេត្តបាត់ដំបងតាមរយះលេខទូរស័ព្ទ Tel:092 232 337/012 996 423/012 261 664/070 261 664៕ ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ