ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យស្រវឹង Ford Ranger ស្លាកលេខរដ្ឋ  វ៉ាជែងរថយន្តបែន បុក CAMRY របួសធ្ងន់ស្រាល៩នាក់

5 ខែ មុន 154 tnn_admin

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ប្រាប់អោយដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង កាលពីវេលាម៉ោង ១៨ និង ៣០នាទីល្ងាចថ្ងៃទី ២៩ ធ្នូ ២០១៩ លើបណ្តោយផ្លូវលេខ៣៤ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹងខេត្ត កណ្ដាល។

លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បញ្ជាក់ថា ករណីខាងលើ បណ្ដាលអោយរបួសធ្ងន់២នាក់ និង ស្រាល ៧នាក់ស្រី ៣នាក់)។

ប្រភពប្រាប់អោយដឹងថា នៅថ្ងែកើតហេតុវេលាម៉ោង ១៨ និង៣០នាទីនៅចំណុចភូមិឃុំកើតហេតុខាងលើ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ១លើក បណ្ដាលឲ្យរបួសធ្ងន់ និងស្រាលចំនួន ៩នាក់ បង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 2-2277 បើកបរដោយឈ្មោះ សន សៅលី ភេទប្រុសអាយុ ៥៧ ឆ្នាំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបើកបរក្នុងទិសដៅពីលិចមកកើត ពេលមកដល់ចំណុចកើតហេតុភូមិឃុំខាងលើ បានវ៉ាជែងរថយន្តបែន ១គ្រឿងទៀត ដែលបើកបរក្នុងទិសដៅស្របគ្នា ហើយបុកចំពីមុខនឹងរថយន្ត ១គ្រឿងទៀតម៉ាក CAMRYបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE-6511 ដែលបើកបរក្នុងទិសដៅ(ពីកើតមកលិច) បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ស៊ិន ចិន្ថា ភេទប្រុសអាយុ ៣៦ ឆ្នាំ មានអ្នករួមដំណើរ ៨នាក់ ។

១ ឈ្មោះជិន សុខនភេទស្រីអាយុ 34 ឆ្នាំ ស្រាល

២ ឈ្មោះហ៊ុន ចាន់ធីតា ភេទស្រីអាយុ 33 ឆ្នាំរបួសធ្ងន់

៣ ឈ្មោះហ៊ុន សារ៉ាត់ប្រុសអាយុ 30 ឆ្នាំ ស្រាល

៤ ឈ្មោះហឿន ប៊ុនហ៊ុយភេទប្រុសអាយុ10ឆ្នាំស្រាល

៥ ឈ្មោះហឿន ប៊ុនហៀង ភេទប្រុសអាយុ 8 ឆ្នាំ ស្រាល

៦ ឈ្មោះស៊ីម សូលិកា ភេទស្រីអាយុ 8 ឆ្នាំ ស្រាល

៧ ឈ្មោះស៊ឹម វឌ្ឍនៈភេទប្រុសអាយុ 4 ឆ្នាំស្រាល

៨ ឈ្មោះស៊ីម រិទ្ធស័ក ភេទប្រុសអាយុ 2 ឆ្នាំរបួសធ្ងន់

សមត្ថកិច្ចបញ្ជាក់ថា អ្នកទាំង៩នាក់ រស់នៅភូមិព្រៃកន្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ចំពោះអ្នកបើកបររថយន្ត Ford Ranger បានឃាត់ខ្លួនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។

តាមសន្និដ្ឋាន របស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបររថយន្ត Ford Ranger បើកបរ ក្នុងស្ថានភាពស្រវឹង មានល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនមើលពីស្ថានភាពផ្លូវតូចចង្អៀត ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង។

ចំពោះវត្ថុតាងរថយន្ដទាំង ២គ្រឿងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការរដ្ឋានជាបណ្ដោះអាសន្ន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ