ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ជិះម៉ូតូធ្លាក់ស្ពាន បុកក្បាលនិងកំផែងស្ពាន បែកខួរស្លាប់ភ្លាមៗ

5 ខែ មុន 41 tnn_admin

ខេត្តកណ្តាល៖  បុរសម្នាក់ ជិះម៉ូតូធ្លាក់ស្ពាន បុកក្បាលនិងកំផែងស្ពានបែកខួរស្លាប់ភ្លាមៗ នាយប់ថ្ងៃអាទិត្យ ៣កើត​ខែបុស្ស ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២០ និង ៣៦នាទីនៅចំណុចស្ពានព្រែកថ្កូវ ស្ថិតនៅភូមិព្រែកចារនិង សំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។

សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះ  ឈ្មោះ វុធ ឌីណាភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅ ភូមិព្រែកចារ ឃុំសំបួរ​ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពប្រាប់ថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ វុធ​ ឌីណា ជិះម៉ូតូម៉ាកហុងដា  សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ  ភ្នំពេញ​ 1FB-6582 ជិះទិសដៅពីខាងត្បូង ទៅខាងជើងសំដៅទៅសំបួរ លុះដល់ស្ពាន ព្រែកថ្កូវកន្លែងកើតហេតុ​​ធ្លាក់ទាំងម៉ូតូ និងមនុស្ស រី ឯមនុស្សបុកក្បាលនិងកំផែងស្ពានបែកខួរបណ្ដាលឲ្យស្លាប់និងកន្លែងកើតហេតុតែម្ដង ។

ក្រោយពីការពិនិត្យពីសមត្ថកិច្ចនិងអាជ្ញធរ សាក្សីកន្លែងកើតហេតុ សាកសព បានប្រគលជូនគ្រួសារ់សពធ្វើបុណ្យតាមប្រពៃណី។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ