ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិស ស្រុកកណ្តាលស្ទឹង ឃាត់ជនសង្ស័យ ករណី ជួញដូរគ្រឿងញៀន

5 ខែ មុន 32 tnn_admin

ខេត្តកណ្តាល​៖ កម្លាំងនគរបាលស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជួញ​ដូរ​ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ២៩ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអាទិត្យ ០៤កើត  ខែបុស្ស ឆ្នាំ កុរ ឯកសក័ ព.ស២៥៦៣ នៅចំនុចភូមិស្លែងគង់  ឃុំ​ដើមឬស ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​។​

ជនសង្ស័យ ឈ្មោះ​ ទូច រីណា ហៅ រៀ ភេទប្រុសអាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្លែងគង់  ឃុំ ដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  មុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន)​។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៍សថ្លា​សង្ស័យ​សារធាតុ​ញៀន​(ម៉ាទឹកកក)ចំនួន១៣កញ្ចប់(០១កញ្ចក់ធំ១២កញ្ចប់តូច)។

ទូរសព្ទ័ដៃម៉ាក Nokaiអិនចុចពិល ពណ៌ក្រហម ០១គ្រឿង។

👉ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ និងសំភារៈវិចខ្ចប់មួយចំនួន។

ប្រភពប្រាប់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើត កំម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលដើមឬស  សហការ ជាមួយ​ផ្នែកជំនាញបាន​ធ្វើការល្បាតក្នុងភូមិសាស្រ្តបានឃើញជនសង្ស័យនៅកន្លែងកើតហេតុ ក៏ធ្វើការសួរនាំ ឆែកឆេររកឃើញថ្នាំញៀន១៣កញ្ចប់ នៅក្នុងហោប៉ៅខោ របស់ជនសង្ស័យ រួចក៍ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានតែម្តង​ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀន១៣កញ្ចប់នេះជារបស់ខ្លួនបានទិញពីជនសង្សយ័មិនស្គាល់អត្តសញ្ញាណ នៅម្តុំ​រ៉ារថភ្លើង ក្នុង​តម្លៃ​១០០,០០០រៀល(ដប់ម៉ឺនរៀល) ដើម្បីចាត់ចែងលក់បន្ត។

បច្ជុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​ចាត់​ការ​បន្ត​តាមនីតិវិធីច្បាប់​។​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ