ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងជល់មាន់ ២កន្លែង មនុស្សរត់គេចខ្លួនទាំងអស់!

6 ខែ មុន 55 tnn_admin

ខេត្តកណ្តាល ៖ ទីតាំងជល់មានមួយកន្លែងត្រូវកម្លាំងនគរបាលស្រុកមុខកំពូលចុះបង្ក្រាប  នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុច ផ្ទះគង់ ហយ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល ។ជនសង្ស័យ ឈ្មោះគង់ ហយ ភេទប្រុស អាយុ៤១ ឆ្នាំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាល មុខរបរបើកបររថយន្តដឹកឥដ្ឋ (គេចខ្លួន) និងបក្ខពួក គេចខ្លួន។

ឮវត្ថុតាងចាប់យក៖

១.ម៉ូតូម៉ាកDreamc125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FJ- 5342 ស៊េរីឆ្នាំ២០១៥។

២.ម៉ូតូម៉ាកDream C125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CW 27 44 ស៊េរីឆ្នាំ២០១៥។

៣.ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ1AP-9595

៤.កង់ពណ៌ខ្មៅ ចំនួន០១ គ្រឿង

៥.តុដែកបួនជ្រុងចំនួនមួយ

៦.កៅអីជ័រពណ៌ក្រហមចំនួន៣ ពណ៌បៃតង ចំនួន១

៧.កន្ត្រកដាក់មាន់ជួលចំនួន២

៨.មាន់គកសម្បុរក្រហមខ្មៅចំនួន ១ក្បាល

៩.សំបកស្គុតរុំស្នាយមាន់ចំនួន៣

១០.កន្សែងពោះគោពណ៌លឿង១

១១.បៀរ ០១ហ៊ូ ៥២សន្លឹក។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៩ ម៉ោង១០ និង៣០នាទីកម្លាំងជំនាញនគរបាលយុត្តិធម៌ បាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញនិងកម្លាំងប្រជាការពារចុះបង្ក្រាបល្បែង

ស៊ីសងជល់មាន់និងលេងបៀរ នៅចំណុចកើត ហេតុខាងលើ។ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១២និង០នាទី កម្លាំងបានបន្តបង្រ្កាបល្បែងស៊ីសងជល់មាន់១កន្លែងទៀត ស្ថិតតាមផ្លូវឡានដឹកដី ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញស្រុកមុខកំពូល មិនបានឃាត់ខ្លួនសង្ស័យទេ ដោយពួកគេររត់គេចខ្លួនបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកស្គុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1AP-95 95 និងកង់កញ្ចាស់១គ្រឿង។

សមត្ថកិច្ច បានបន្ត យកវត្ថុតាងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល។

ករណីខាងលើនេះ ផ្នែកនគរបាលយុត្តិធម៌នឹងប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ កំពុងបន្តចាត់ការតាមនីតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ