ព្រឹតិ្តការណ៍ថ្មីៗ

ជិះម៉ូតូលឿនពេកអរហ្សឺរនឹងរថយន្តកំពុងបត់ បណ្តាល​ឲ្យម៉ូតូចូលក្រោមឡាននឹងម្ចាស់រងរបួស​ធ្ងន់​

2 ឆ្នាំ មុន 0 tnn_admin

 

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូលឿនក៏អរហ្សឺរជាមួយរថយន្តដែលកំពុងបត់ខាងឆ្វេងដៃ បណ្តាលឲ្យយុវជននោះរងរបួសដៃខាងឆ្វេង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខឃ្លាំងដាក់ទឹកវិតាល ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5033 បានបើកបរស្របទិសគ្នាពីត្បួងទៅជើងជាមួយនិងរថយន្ត មួយគ្រឿងទៀត ម៉ាក Fond ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-0857 លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តខាងលើបានបត់ខាងឆ្វេងដៃ ពេលនោះ ម៉ូតូជនរងគ្រោះបានអរហ្សឺរក៏ត្រូវបានចូលក្រោមរថយន្ត ថែមទាំងត្រូវរថយន្តកិនដៃខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ។

ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ លី ហេងឡេង ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ 32AEo ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។ ចំណែកឯម្ចាស់រថយន្តឈ្មោះ ទាវ កៅ ភេទ ប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងបានសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តសុខចិត្តសងថ្លៃព្យាបាល និងជួលជុលម៉ូតូ ដើម្បីបញ្ចប់រឿង ៕ កោះកែវ

IMG-20160604-WA0069 IMG-20160604-WA0068 IMG-20160604-WA0067 IMG-20160604-WA0066 IMG-20160604-WA0065 IMG-20160604-WA0064 IMG-20160604-WA0062d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!