ព្រឹតិ្តការណ៍ថ្មីៗ

បង្ហោះហ្វេសប៊ុក មានករណីចាប់មនុស្សអនាធិតេយ្យ គំរាមគំហែងជំរិតទារប្រាក់ ប៉ូលិសថា ជាករណីបង្ក្រាបបទល្មើសគ្រឿងញៀន

3 ខែ មុន 12 តូ សុផល

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការបំភ្លឺជូនអ្នកសារព័ត៌មាន និង សាធារណជនករណីកាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ២៣ និង ៤០នាទី គឺជាករណីបង្រ្កាបបទល្មើសគ្រឿងញៀន មិនមែនជាករណីចាប់ មនុស្សអនាធិតេយ្យ គំរាមគំហែងយកលុយ មិនមែនដូចការសន្និដ្ឋានរបស់ម្ចាស់អាខនហ្វេសបុក អត់ខ្វល់ Don’t Care (Account FacebooK) បានលើកឡើង នោះទេ ។

​ខ្ញុំសូមបញ្ជាក់ជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ជ្រាប ថា ៖ កាលពីរាត្រីថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម​ត្ថកិច្ចជំនាញការិយាល័យប្រឆាំងជំនួញគ្រឿង ញៀនខុសច្បាប់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្រ្កាបករណី ជួញដូរ និងចែក ចាយគ្រឿងញៀនខុសច្បាប់ ដោយអនុវត្តវិធានញុះញង់ឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកចូលទៅទន្លេ (ច្រកចូលដើមជ្រៃ) ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ដូចខាងក្រោម ៖

​នៅវេលាម៉ោងកើតហេតុខាងលើ (ថ្ងៃខែឆ្នាំដដែល) សមត្ថកិច្ចយើងបានឆ្មក់ចូលបង្រ្កាប ទីតាំងខាងលើ ស្របពេលនោះ ស្រាប់តែមានមុខសញ្ញាដែលជាជនសង័្សយចំនួនបីនាក់ ជិៈម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានជិៈចេញពីច្រកខាងលើ ក្នុងល្បីយ៉ាងលឿន កាត់ ទទឹងផ្លូវជាតិលេខ៥ ឆ្ពោះទៅផ្លូវបេតុង ពេលនោះសមត្ថកិច្ចយើងមួយចំនួនបានដេញតាមពី ក្រោយ និងបានស្រែកហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការសារសួរ ប៉ុន្តែជនសង័្សយ មិនបានឈប់ទេ ថែមទាំងបង្កើនល្បឿនជិៈគេចខ្លួន សមត្ថកិច្ចយើងបានព្យាយាមដេញតាមពី ក្រោយ រហូតដល់ចំណុចមុខសាលាបឋមសិក្សាពញ្ញាក្រែក ក្នុងភូមិសាស្រ្តទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបសមត្ថកិច្ចឃាត់ម៉ូតូបាន ពេលនោះជនសង័្សយម្នាក់ក្នុងចំណោមជនសង័្សយ ទាំងបីនាក់នោះ បានទម្លាក់កញ្ចប់បារីចោលនៅក្បែរជើងគេ (ជនសង័្សយ) ពេល នោះសមត្ថ កិច្ចយើងបានឃើញ និងរើសកញ្ចប់បារីនោះបើកមើលឃើញក្រាមពណ៌សថ្លា សង័្សយជាសារ ធាតុញៀនចំនួន ០១កញ្ចប់ ពេលនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនតែម្តង ប៉ុន្តែជន សង័្សយទាំងនេះមិនព្រម សហការជាមួយសមត្ថកិច្ចយើងទេ ថែមទាំងវាយប្រតបតដៃជាមួយ សមត្ថកិច្ចយើង ដែលជាហេតុបង្ករឲ្យមានការភ្ញើកផ្អើលដល់ប្រជាពលរដ្ឋយើង ដែលរស់នៅជិត ទីនោះ ចេញមកចោមរោមគ្នាមើល និងអ្នកខ្លះ (ប្រជាពលរដ្ឋ) បានដកទូរស័ព្ទដៃយកមក ថតវីឌីអូ ធ្វើឲ្យជនសង័្សយបានចិត្ត ហើយស្រែកឲ្យប្រជាពលរដ្ឋជួយ ដោយមានគេចាប់ខ្លួន (ជន សង័្សយ) គំរាមគំហែងយកលុយ និងធ្វើស៊ី ជាដើម ។

ដោយមើលឃើញសភាពការណ៍ អាក្រក់ បែបហ្នឹង ទើបសមត្ថកិច្ចបង្ខំចិត្តប្រើវិធាការណ៍ក្តៅ ចាប់លើកជនល្មើសដាក់លើម៉ូតូដឹកចេញពី កន្លែងកើតហេតុ ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើល និងរំខានដំណេករបស់បងប្អូនប្រជាពលរដ្ឋកាន់ តែខ្លាំង ។ សូមបញ្ជាក់ថា ៖ មុនពេលលើកជនសង័្សយដាក់លើម៉ូតូ ដើម្បីដឹកជំលាសចេញទៅរក រថយន្តដែលកំពុងបត់ចូលទីកន្លែងកើតហេតុ ចម្ងាយប្រម៉ាណជាងមួយរយម៉ែត្រពីកន្លែងកើត ហេតុនោះ សមត្ថកិច្ចជំនាញរបស់យើងម្នាក់បានដកកាំភ្លើងខ្លីចេញពី ចង្កេះប្រគល់ទៅឲ្យសមត្ថ កិច្ចម្នាក់ទៀតរក្សាទុក បង្ការកុំជនសង័្សយមាន ឱកាសលួចដកកាំភ្លើងពីចង្កេះរបស់សមត្ថកិច្ច ពីព្រោះគេ (សមត្ថកិច្ច) ជាអ្នកដឹក ប៉ុន្តែជនសង័្សយទាំងបីនាក់នេះ មានចរិករឹងរុសមិនព្រម ឡើងជិៈម៉ូតូរបស់សមត្ថកិច្ចទេ រហូតដល់រថយន្តមកដល់ ទើបសមត្ថកិច្ចយើងរុញចូលឡាន តែម្តង ។ ប៉ុន្តែសូមបញ្ជាក់ថា ៖ សមត្ថកិច្ចយើងមិនមានប្រើប្រាស់ដាវ ដូចការនិយាយ និងធ្វើ អត្ថាធិប្បាយ ក្នុងវីឌីអូឡាយរបស់អាខនហ្វេសបុកខាងលើ រឺគំរាមគំហែងបាញ់នោះទេ គឺគ្រាន់តែ សូមកុំឲ្យថត និងឡាយផ្ទាល់ ប៉ុនហ្នឹង ពីព្រោះយើងនៅបន្តនីតិវិធីស្រាវជ្រាវស៊ើបអង្កេត ។ ចំណែកកាំភ្លើងដែលសមត្ថកិច្ចកាន់នូវដៃ គឺសមត្ថកិច្ចបង្ការក្នុងប្រការណាមួយក្រែងមានសភាព ការណ៍ដែលយើងមិនអាចទាយស្មានបានថា ជនល្មើសគ្មានអាវុធការពារខ្លួននោះទេ ណាមួយជា ពេលយប់ទៀត តើយើងម៉េចនឹងដឹងថាជនល្មើស អាចមានគ្នាប៉ុន្មាននាក់ទៀត ដែលចាំការពារ គ្នាគេនោះ ត្រង់ចំណុចនេះសូមបងប្អូន ក៏ដូចជាអ្នកសារព័ត៌មានមេត្តាយល់ផង ដូចកាលពីពេល ថ្មីនេះ មានករណីជនល្មើសបាញ់តដៃជាមួយសមត្ថកិច្ច រហូតទៅដល់ប្រាំគ្រាប់ វាគឺជាឧទា ហរណ៍ស្រាប់ហើយ ។ ខ្ញុំដឹងថាអស់លោកមានសិទ្ធបញ្ចេញមតិយោបល់ និងថតវិឌីអូឡាយ ប៉ុន្តែ សូមមេត្តា ប្រើសិទ្ធនេះឲ្យល្អ ចំគោលដៅ និងមានដែនកំណត់ផង បើមិនអញ្ចឹងទេការប្រើសិទ្ធ ទាំងនោះ វានិងបង្ករការលំបាកកាន់តែខ្លាំងមកលើសមត្ថកិច្ចយើង ហើយវាបែទៅជាផ្តល់ផល ចំណេញដល់ជនល្មើស ពីជនល្មើសមកជាជនរងគ្រោះទៅវិញ ចំណែកសមត្ថកិច្ចយើងបែជា ក្លាយខ្លួនទៅជាជនល្មើស និងធ្វើឲ្យប្រជាពលរដ្ឋស្អាប់ខ្ពើម តែប៉ុណ្ណោះ ។

​ចំណែកគោលដៅច្រកចូលទៅទន្លេវិញ សមត្ថកិច្ចយើងបានឆ្មក់ចូល តែជនល្មើសគេត្រៀម ជានិច្ច មានន័យថាគេ (ជនល្មើស) ធ្វើសកម្មភាព (ចែកចាយគ្រឿងញៀនខុសច្បាប់) យ៉ាង ប្រុងប្រយ័ត្ន គ្រាន់តែឃើញម៉ូតូសមត្ថកិច្ចយើងពួកគេ (ជនល្មើស) បានស្ទុះរត់ផ្លោះរបងហក់ ចូលក្នុងទឹកទន្លេបាត់ ដោយសារភូមិសាស្រ្តស្មុគស្មាញ និងច្រកតូចចង្អៀត ហើយថែមទាំងពេល យប់ទៀត ធ្វើឲ្យសមត្ថកិច្ចយើងពិបាកតាមចាប់ខ្លួន ណាមួយសមត្ថកិច្ចយើងក៏គិតគួរពីសន្តិសុខ ផ្ទាល់ខ្លួនផងដែរ ។

​អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនអ្នកសារព័ត៌មាន ក៏ជាប្រជាពលរដ្ឋ មហាជនទូទៅ មេត្តាជ្រាប និងកុំមានការយល់ច្រឡំថា ជាជនស៊ីវិលក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពចាប់គំរាម ទារលុយ រឺកៀបស៊ី និងសូមមេត្តាយោគយល់ដល់សមត្ថកិច្ចយើងដែលលោកខិតខំបំពេញការងារ បំរើប្រជាពលរដ្ឋ និងមហាជនមិនថាយប់មិនថាថ្ងៃ ដើម្បីផ្តល់នូវសន្តិសុខ សណ្តាបធ្នាប់ ក៏ដូចជា ការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ ។

​ហេតុដូចនេះ សូមអស់លោកអ្នកសារព័ត៌ និងប្រជាពលរដ្ឋយើង មេត្តាកុំប្រញាប់ធ្វើការ វិនិឆ្ឆ័យរឿងហេតុ តែទៅលើរូបភាពនៅទីកន្លែងកើតហេតុភ្លាមៗ អស់លោកត្រូវយល់ថា ការចាប់ មនុស្សពិសេសជនល្មើស គឺមិនមែនជាការងាយស្រួលនោះទេ គ្មានជនល្មើសណាដែលឈរនៅ ស្ងៀមឲ្យសមត្ថកិច្ចយើងចាប់ដាក់ខ្នោះនោះទេ ហើយក៏យើងមិនអាចទាយស្មានថាជនល្មើសគ្មាន អាវុធតដៃនោះដែរ ដូច្នេះរាល់ពេលប្រតិបត្តិការសមត្ថកិច្ចយើងលោកត្រូវតែត្រៀមជាស្រេច ដើម្បី ការពារខ្លួន ក៏ជាការតបតទៅនិងការប្រតិកម្មតបណាមួយរបស់ជនល្មើសដែរ ។

​ជាចុងក្រោយ មន្ទីរសំណូមពរដល់អ្នកសារព័ត៌មាន ក៏ជាបងប្អូនជនរួមជាតិទាំងអស់ មេត្តា យល់អាធ្យាស្រ័យ និងសហការបង្ករលក្ខណៈងាយស្រួលដល់សមត្ថកិច្ចយើង ដើម្បីបំពេញការ ងារបានទទួលជោគជ័យ កុំឲ្យជនល្មើសយកបងប្អូនសារព័ត៌មាន និងប្រជាពលរដ្ឋយើង ធ្វើជារ នាំងការពារពួកគេ (ជនល្មើស) ពីការចាប់ខ្លួនរបស់សមត្ថកិច្ច និងទទួចសុំអង្វរបងប្អូន មេត្តាកុំ ប្រញាប់បង្ហោះ រឺផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនភ្លាមៗ ពែក ពីព្រោះ ពេលខ្លះ ការបង្ហោះព័ត៌មានទាំងនោះអាចនឹងប៉ះពាលដល់ការងារបន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល ធ្វើឲ្យមុខសញ្ញាទាំងនោះដឹងខ្លួន ហើយគេចខ្លួនបាត់ និងស្នើសុំបងប្អូនមេត្តាកុំធ្វើការអត្ថាធិប្បាយតាមអារម្មណ៍ផ្ទាល់ខ្លួន និងសូមកុំសន្និដ្ឋាលឿនពេក បើការសនិ្នដ្ឋានរប់ស់យើងត្រូវមិនអីទេ តែបើខុសវិញ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់មុខមាត់ សេចក្តីថ្លៃថ្នូរបស់សមត្ថកិច្ចយើង ហើយ លើកទឹកចិត្តជនល្មើសឲ្យកាន់តែហ៊ានប្រព្រឹត្តបទល្មើសថែមទៀតនោះ ។

​បច្ចុប្បន្នជនសង័្សយទាំងបីនាក់ខាងលើ មន្ទីរ កំពុងកសាងសំណុំរឿង និងវត្ថុតាង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមច្បាប់ ។

​យើងខ្ញុំពិតជាមានការអបអរសាទ និងរីករាយចំពោះរបងប្អូនអ្នកសារព័ត៌មាន និងមហាជន ទូទៅដែលលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសង្គម សណ្តាប់ធ្នាប់របស់ សង្គមយើង ដោយសារកន្លងមកក៏ធ្លាប់កើតមាននូវរឿងរ៉ាវក្លែងបន្លំជាសមត្ថកិច្ចពីសំណាក់ពួក ឆ្លៀតឱកាសនិយមដែលតាំងខ្លួនជាសមត្ថកិច្ចរបស់មន្ទីរយើង ធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋស្ងួត ត្រង់គំរាមគំហែង ជំរឹតទារលុយកាក ជាដើម ។ ល ។ ក្នុងរឿងនេះ មន្ទីរយើងក៏កំពុងតែធ្វើតាម ដាន ស្រាវជ្រាវស្វែងរកជនទាំងនោះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ហើយសូមការចូលរួម និង សហការផ្តល់ព័ត៌មានពីបងប្អូនជនរួមជាតិទាំងអស់ ដើម្បីយើងមានវិធានការណ៍ជាក់ស្តែង ។

​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមស្វាគមន៍រាល់ការផ្តល់មតិក្នុងន័យស្ថាបនា និងការរិៈគន់ក្នុងន័យកែលំអរ ចំពោះការនិយាយបំភ្លើស មួលបង្គាច់ បង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំង ក្នុងន័យធ្វើឲ្យអាប់ឱនកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កងកម្លាំងនគរបាលជាតិ យើងមិនអាចទទួលយកបានជាដាច់ខាត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ