ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញ​មុខក្រុមជន​សង្ស័យ​២ក្រុម កាប់​គ្នា​ស្លាប់ ​ក្រោយ​ចេញ​ក្លឹប​

3 ខែ មុន 62 tnn_admin

ភ្នំពេញ​៖​ នារសៀល​ថ្ងៃទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០១៩នេះ​ សមត្ថកិច្ច​ខណ្ឌ​សែនសុខ​បានធ្វើការ​បង្ហាញ​មុខ​ក្រុម​ជន​សង្ស័យ​ ពាក់ព័ន្ធ​ករណី​ កាប់​គ្នា​ស្លាប់​ កាល​ពីយប់​ថ្ងៃទី​ ខែធ្នូ​ ឆ្នាំ​២០១៩កន្លង​ទៅ​បើតាម​ការ​បញ្ជាក់​ពី​ លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​ខណ្ឌ​សែនសុខ​ បាន​អោយ​ដឹង​ថា​ ក្រោយ​ទទួល​បានដំណឹង​ ករណី​ក្មេងទំនើង​ពីរ​ក្រុម​ បានវាយគ្នាក្រោយ​ពី​ចេញ​ក្លឹប​កម្សាន្ត​ បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ​នោះ​ លោក​អធិការ​បានដឹក​នាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ ហើយ​ភ្លាម​នោះ​បានឃាត់បានជន​សង្ស័យ​ម្នាក់​ ហើយ​យក​មកសួរ​នាំ​នៅ​ អធិការ​ខណ្ឌ​ទើប​កំណត់​មុខ​សញ្ញា​បាន​ ឈាន​ដល់​ការ​ឃាត់​ខ្លួន​បានជនសង្ស័យចំនួន​៤​នាក់​ជាបន្ដទៀត​។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០០:២៥នាទី រំលងអធ្រាត្រ មុនពេលកើតហេតុ នៅពេលរំលងអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ហង់ សុខេន ហៅ ភ្លើង ភេទប្រុស អាយុ ២៧ឆ្នាំ (ភាគីទី២) បានមកផឹកស៊ី រាំលេងនៅក្នុងក្លឹបហ្គោលឡាញ (សង្កាត់ភ្នំពេញថ្មី) ដល់ពេលស្រវឹង ឈ្មោះ ហង់ សុខេន បានដើរចេញពីក្លឹបមកឈរនៅខាងមុខក្លឹប ក៏មើលមុខឈ្មោះ គង់ ឈិនលឺ ហៅ ឈិន ហៅ លី ភេទប្រុស អាយុ ២៩ឆ្នាំ, ឈ្មោះ ឆន គីមថុង ភេទប្រុស អាយុ ២៧ឆ្នាំ និងបក្ខពួកចំនួន ០៤នាក់ទៀត មិន ស្គាល់ឈ្មោះ ប្រើប្រាស់មធ្យោបាយម៉ូតូ ចំនួន ០៣គ្រឿង ម៉ាកឌុក , ម៉ាកស្កុបពី, ម៉ាកសេ១២៥ ឈប់នៅមុខក្លឹប (ភាគីទី១) ពេល នោះ ឈ្មោះ គង់ ឈុនលី(ភាគីទី១) បានដកកំណាត់ដែករលាស់ កាន់នៅនឹងដៃចូលមកវាយឈ្មោះ ហង់ សុខេន (ភាគីទី២) ត្រូវចំ ខ្នងផ្នែកខាងឆ្វេង ហើមជាំប៉ោង ចំនួន ០១កន្លែង ហើយឈ្មោះ ហង់ សុខេន(ភាគីទី២) បានយកមួកសុវត្ថិភាព កាន់នៅនឹងដៃគប់ ទៅលើឈ្មោះ គង់ ឈុនលី (ភាគីទី១)វិញ រួចឈ្មោះ ហង់ សុខេន (ភាគីទី១) បានរត់គេចខ្លួន។ នៅយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ភាគីទី២ មានគ្នាជាង ១០នាក់ (មានស្រី មានប្រុស(ប្រហែល១០នាក់))មានឈ្មោះ ហង់ សុខេន, ២.ឈ្មោះ ហៀង យូលាង ភេទ ប្រុស អាយុ ១៩ឆ្នាំ, ៣.ឈ្មោះ មិ ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ លាភ សុខរាជ ភេទប្រុស អាយុ ១៨ឆ្នាំ, ៥.ឈ្មោះ សូ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ និងផ្សេងទៀតមិនស្គាល់ឈ្មោះទេ បានមកជួបជុំគ្នានៅក្នុងក្លិបហ្គោលឡាញ (សង្កាត់ភ្នំពេញថ្មី ) ចូលរួមកម្មវិធីខួបកំណើតរបស់ឈ្មោះ រាជ រួចក៏នាំគ្នាផឹកស៊ី រាំលេងក្នុងក្លិប។ នៅពេលរំលងអធ្រាត្រ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ (ភា គីទី១) មានគ្នាចំនួន ០៨នាក់ មាន ១.ឈ្មោះ សួន សារិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ, ២.ឈ្មោះ ប៉ែន សំអាត ភេទប្រុស អាយុ ២៣ ឆ្នាំ, ៣.ឈ្មោះ ឆន គឹមចុង, ៤.ឈ្មោះ គង់ ឈុនលី និងអ្នកផ្សេងទៀត មិនស្គាល់ឈ្មោះ ប្រើប្រាស់ម៉ូតូ ចំនួន ០៤គ្រឿង ម៉ាកឌុក, ម៉ាកស្កុបពី, ម៉ាកប្រឹក, ម៉ាកសេ១២៥ ចេញពីផឹកស៊ីស្រវឹង នៅក្នុងហាង មូលឡាញ (សង្កាត់ទឹកល្អក់ទី២) បបួលគ្នាមករាំលេងកំសា ន្តនៅក្នុងក្លិបហ្គោលឡាញ (សង្កាត់ភ្នំពេញថ្មី ) ពេលមកដល់ ឈប់នៅមុខក្លិបហ្គោលឡាញ ស្របពេលនោះ ឈ្មោះ ហង់ សុខេន(ភា គីទី២) មានសភាពស្រវឹង បានដើរចេញពីក្នុងក្លិបមកឈរនៅខាងមុខក្លឹប មើលឃើញឈ្មោះ គង់ ឈុនលី និងឈ្មោះ ឆន គឹមចុង ( ភាគីទី១) នឹកខឹង ដែលឈ្មោះ គង់ ឈុនលី បានវាយលើឈ្មោះ ហង់ សុខេន(ភាគីទី២) កាលពីពេលរំលងអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ពេលនោះ ឈ្មោះ ហង់ សុខេន(ភាគីទី២) បានដើរចូលទៅវាយលើឈ្មោះ គង់ ឈិនលីភាគីទី១) ចំនួន ០២ដៃ ចំលើ ផ្ទៃមុខ ហើយឈ្មោះ ហង់ សុខេន(ភាគីទី២) បានស្រែកឡូឡា ផ្អើលឈូឆ មានមនុស្សរត់ចេញពីក្នុងក្លិប មកប្រទុស្ករាយគ្នា ទៅវិញ ទៅមកជាក្រុម ពេលប្រទុស្ករាយគ្នា សន្តិសុខ យាមនៅក្នុងក្លឹប បានឃាត់ខ្លួនឈ្មោះ ហង់ សុខេន (ភាគីទី២) ទុក ហើយ (ភាគីទី១) បានឡើងជិះម៉ូតូបើកចេញ មានម៉ូតូ ចំនួន ០១ក្រុមទៀត បានជិះដេញតាមពីក្រោយ ចេញពីមុខក្លិប ទៅប្រទុស្ករាយគ្នានៅខាង ក្រោយក្លិប (ចំណុចកើតហេតុ ) ជាលើកទី២ ហើយគេចខ្លួនបាត់អស់ បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចយើងបានទទួលព័ត៌មាន ចុះ ដល់ចំណុចកើតហេតុ ឃើញឈ្មោះ គង់ ឈុនលី(ភាគីទី១) ដេកស្លាប់នៅចំណុចកើតហេតុ ហើយសមត្ថកិច្ចយើងបានសហការ ជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ពិនិត្យជុំវិញកន្លែងកើតហេតុ(១.ឃ្លាតពីផ្លូវលេខ១០០៧ កែងផ្លូវលេខ ១៩៨៨ ពីលិចមកកើត ចម្ងាយ ៥៥ម៉ែត្រ ស្ថិតនៅក្បែរគល់ស្វាយ ដោយឃ្លាតពីរបងផ្ទះលេខ៤៦៥ ពីខាងត្បូងមកត្បូង ចម្ងាយ ១.៧២ម៉ែត្រ ឃើញមានស្បែកជើងផ្ទាត់ជ័រ ពណ៌ខៀវ លាយប្រផេះ ម៉ាកKITO មួយចំហៀងខាងស្តាំ បណ្តោយសរុប ២៩ សង់ទីម៉ែត្រ ទទឹងមុខ ១២សង់ទីម៉ែត្រ ទទឹងកែង ៩.៥សង់ទីម៉ែត្រ(សម្គាល់លេខ១), ២.ឃ្លាតពីលេខ១ ទៅលិច ចម្ងាយ ០.៥៧ សង់ទីម៉ែត្រ ឃើញមានដុំឥដ្ឋតាន់មួយប្រវែង១៨សង់ទីម៉ែត្រ ទទឹង៨សង់ទីម៉ែត្រ កំរាស់ ៣.៥សង់ទីម៉ែត្រ(សម្គាល់ទី២), ៣.ឃ្លាតពី លេខ១មកកើត_ចម្ងាយ ៣.០៧ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ១៩៨៨ ឃើញមានដុំថ្មមួយដុំប្រវែង ១៧សង់ទីម៉ែត្រ ទទឹង១០ សង់ទីម៉ែត្រ កំរាស់៨សង់ទីម៉ែត្រ មានប្រឡាក់ឈាម (សម្គាល់លេខ៣), ៤.ឃ្លាតពីលេខ៣ទៅត្បូងចម្ងាយ១.៩៥ម៉ែត្រ ឃើញមានដុំថ្ម មួយដុំប្រវែង២៣សង់ទីម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រ កំរាស់ ៨សង់ទីម៉ែត្រ ប្រឡាក់ឈាម បំណែកឥដ្ឋតាន់ ចំនួន ០៤កំណាត់ ៣ | កំណាត់មានប្រឡាក់ឈាម ហើយដុំឥដ្ឋតាន់មួយប្រវែង ១៨សង់ទីម៉ែត្រ ទទឹង ៨សង់ទីម៉ែត្រ កំរាស់ ៣.៥សង់ទីម៉ែត្រ បែកជ្រុង បន្តិច និងមានប្រឡាក់ឈាម (សម្គាល់លេខ៤) , ៥.នៅពីខាងលិចលេខ៤ ចម្ងាយ ០.៥០ម៉ែត្រ ឃើញមានសាកមនុស្សប្រុសម្នាក់ ដេកស្លាប់ក្ដឿងបែរមុខទៅកើត លើឈាមខ្នងផ្អែកជាប់គល់ស្វាយក្បាលទៅត្បូងជើងស្ដាំសណ្តូកត្រង់លលើផ្លូវ ជើងឆ្វេងដាក់លើផ្លូវ បត់អង្គុយចូលក្នុង ដៃស្តាំបោះចេញក្រៅ ដៃឆ្វេងដាក់ច្រត់លើការ៉ូឡា ពាក់អាវយឺតវាលក្លៀកដៃខ្លី ពណ៌ខ្មៅ ម៉ាកUFC ស្លៀកខោខ្មៅ បិយជើងវែង ពណ៌ទឹកប៊ិច រហែកក្បាលជង្គង់ទាំងសងខាង ពាក់ខ្សែក្រវ៉ាត់ពណ៏ខ្មៅ ក្បាលដែកធម្មតា ស្វាលដៃសងខាងប្រឡាក់ ឈាម សពមានសភាពទន់(សម្គាល់អក្សរA) , ៦.នៅចុងជើងសពខាងស្តាំមានស្នាមដានត្រឡាស្បែកជើងប្រឡាក់ឈាមជាប់នៅលើ ផ្លូវបេតុង) និងលើដងខ្លួនសព (ឃើញមានហូរឈាមចេញតាមត្រចៀកខាងឆ្វេង A1 ស្នាមរបួសដាច់រយៈនៅលើថ្ងាសចំហៀងខាង ស្តាំ ចំនួន ០៣កន្លែង ស្នាមទី១_ទំហំ ៣*0.៧សង់ទីម៉ែត្រ ដល់លលាដ៏ (សម្គាល់ A1) ស្នាមទី២ ទំហំ ២*០.៥សង់ទីម៉ែត្រ (សម្គាល់ A/២) ស្នាមទី៣ ទំហំ ២*០.៥សង់ទីម៉ែត្រ ជំរៅដល់ឆ្អឹង(សម្គាល់ A/៣), A/២ ស្នាមហើមជាពោរ ដាច់រយៈឡត នៅលើ ក្បាលខាងក្រោយ ចំហៀងខាងស្តាំ ស្នាមហើមជាពោរ ទំហំ ១៣*១០សង់ទីម៉ែត្រ ស្នាមដាច់រយៈមានចំនួន ០២កន្លែង ស្នាមទី១ ទំហំ៥ * ១សង់ទីម៉ែត្រ ជំរៅដល់លលាដ៏ ស្នាមទី២ ទំហំ ១.៥*១សង់ទីម៉ែត្រ ជំរៅដល់លលាដ៍ , A/៣ ស្នាមជាពោរ នៅក ចំហៀង ខាងស្តាំមួយកន្លែង ទំហំ ៨*៥.៥សង់ទីម៉ែត្រ។ បន្ទាប់ពីពិនិត្យរួច ដោយមានបញ្ជាពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈទូរស័ព្ទ អនុញ្ញាតឱ្យសមត្ថកិច្ចយើងប្រគល់សពឈ្មោះ គង់ ឈុនលី ឱ្យទៅឈ្មោះ ជា ដា លីន ភេទស្រី អាយុ ២០ឆ្នាំ ត្រូវជាប្រពន្ធរបស់សព យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ភូមិព្រែកក្របៅ ឃុំព្រែក អំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវ ហើយជនរងគ្រោះដែលស្លាប់មាន បាត់បង់គ្រឿងអល្ល័ង្ការជាប់ខ្លួន រួមមាន ខ្សែកមាស ទម្ងន់ ០១តម្លឹង មានបណ្តោងប្លាកទីន រូបយុទ្ធថ្កា ទម្ងន់ ០២ជី, ចិញ្ចៀន ធ្លាកទី ន ទម្ងន់ ០៥ជី មានដាំត្បូងពណ៌ស ចំនួន ០១វង់, នាឡិកាដៃ ចំនួន ០១គ្រឿង ពណ៌ខ្មៅ។

បន្ទាប់មកសមត្ថកិច្ចបានទទួល យកឈ្មោះ ហង់ សុខុន នាំយកមកសាកសួរ ដោយមានចម្លើយសារភាព សមត្ថកិច្ចយើងបានបន្ត ទៅឃាត់ខ្លួនភាគីទី២ មាន ១. ឈ្មោះ មិ ម៉េងហុង ដកហូតម៉ូតូ ម៉ាកសេ១២៥ សេរី០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1U-5947 លេខតួ-លេខម៉ាស៊ីន 968០ , ២.ឈ្មោះ ហៀង យូលាំង ដកហូតម៉ូតូ ម៉ាកសេ១២៥ សេរី០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HI-9198 លេខតួ+ លេខ ម៉ាស៊ីន 0610, ៣.ឈ្មោះ លាភ សុខរាជ ដកហូតម៉ូតូ ម៉ាកសេ១២៥ សេរី០១៩ ឡើងតែម ០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-9602 លេខតួ-លេខម៉ាស៊ីន 0091, ៤.ឈ្មោះ សូ ពេជ្រ , និងភាគីទី១ មាន ៥.ឈ្មោះ សួន សារិទ្ធ, ៦.ឈ្មោះ ប៉ែន សំអាត ដកហូតម៉ូតូ ម៉ាកឌុក សេរី០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-1575 លេខតួ-លេខម៉ាស៊ីន 2132, ៧.ឈ្មោះ ឆន គឹមថុង ដកហូតម៉ូតូ ម៉ាកស្កុបពី សេរី០១៨ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HW-3014 លេខតួ-លេខម៉ាស៊ីន 3596 ពីបន្ទប់ស្នាក់ នៅរៀងៗខ្លួនក្នុងរាជធានីភ្នំពេញ នាំយកមកសាកសួរ រួចឃាត់ខ្លួនតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ