ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌដូនពេញបានបន្តចុះ ជូនដំណឹងនិងរុះរើសម្ភារៈមួយចំនួនដែលដាក់តាំងលក់លើចិញ្ចើមផ្លូវក្រោយព្រះបរមរាជវាំង

6 ខែ មុន 22 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំកុរឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្ដោយផ្លូវលេខ២១៤ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ កម្លាំងចម្រុះបានធ្វើការ រុះរើរោង អំពូលស្លាកយីហោ និង សំណង់រឹងមាំ មួយចំនួនដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈផងដែរ ។

សូមបញ្ជាក់ថាទីតាំងលក់ស្រាក្រឡុកនិងសម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូលេខ ២១៤ ក្រោយព្រះបរមរាជវាំងនេះ គឺអាជ្ញាធរសង្កាត់ខណ្ឌ បានធ្វើការអប់រំណែនាំពួកគាត់ច្រើនលើកច្រើនសារក៏ប៉ុន្តែពួកគាត់នៅតែមិនចូលរួសហការ ទើប អាជ្ញាធរខណ្ឌបានប្រើប្រាស់វិធានការដោយរុះរើសម្ភារៈរបស់គាត់មួយចំនួន យកមករក្សាទុកនៅសាលាខណ្ឌដូនពេញជាកាព្រមាន ។

ចំពោះអាជីវកម្មលក់ស្រាក្រឡុកនាពេលយប់នៅក្រោយព្រះបរមរាជវាំងនេះ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចមិនអនុញ្ញាតឲ្យមានការលក់ដូរបន្តទៀតនោះទេដោយមូលហេតុមានដូចខាងក្រោម :

១-ពួកគាត់បានសាងសង់រំលោភលើដីសួនច្បារសាធារណ:របស់រដ្ឋ ដែលត្រូវតែបិទ និងរុះរើចេញជាដាច់ខាត។
២-ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀយរយសាធារណ:ធ្ងន់ធ្ងរ(ប្រមូលផ្តុំក្មេងទំនើង និង វាយគ្នានៅពេលយប់-ល- ។
៣-បង្កសម្លេងរំខានខ្លាំងៗដល់អ្នករស់នៅជុំវិញទីតាំងនោះ ជាពិសេសនៅក្បែរព្រះបរមរាជវាំងផង។
៤-អាជ្ញាធរសង្កាត់ បានចេញសេចក្តីជូនដំណឹង និងបានចុះទៅធ្វើកំណត់ហេតុណែនាំអោយម្ចាស់ទីតាំងទាំងអស់ ធ្វើការបិទអាជីវកម្ម និងត្រូវធ្វើការរុះរើនូវសំណង់ហ្វែមដែកដែលពួកគាត់បានសាងសង់ដោយខុសច្បាប់រំលោភទៅលើដីសួនច្បារសាធារណៈ:របស់រដ្ឋដោយស្មគ្រ័ចិត្តខ្លួនឯង ប៉ុន្តែពួកគាត់ មិនព្រមចូលរួមអនុវត្តតាមការណែនាំនិងជូនដំណឹងរបស់អាជ្ញាធរនោះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ